ខេត្តព្រះសីហនុ៖ សមត្តកិច្ចស្រុកព្រៃនប់ បានឃាត់ខ្លួនជនសង្សយ័ម្នាក់ពីបទចាប់ស្ត្រីមួយរូបរំលោភសេពសន្ធវៈ កាលយប់ពីរំលងអាធ្រាត្រ ឆ្លងចូលថ្ងៃទី ២៥.០៣. ២០២០ នៅក្នុងការដ្ឋានសំណង់ក្រឡុកបេតុង ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ខេត្តព្រះសីហនុ ។ សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ ឈ្មោះលួន វណ្ណៈភេទ ប្រុស អាយុ ៣៤ ឆ្នាំ មុខរបរកម្មករសំណង់ (ស្នាក់នៅចំណុចកើតហេតុខាងលើ) បានចាប់បង្ខំជនរងគ្រោះឈ្មោះ ន ស ន ភេទ ស្រី អាយុ ២៤ ឆ្នាំ មុខរបរកម្មករសំណង់ (ស្នាក់នៅចំណុចកើតហេតុដូចគ្នា) រំលោភសេពសន្ថវៈរហូតបានសំរេច ពេលស្ត្រីរងគ្រោះកំពុងដេក បច្ចុប្បន្នសមត្តកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕ឆ្លាម សមុទ្រ