ព័ត៌មានទាន់ហេតុការណ៍៖

ម្តាយឈឺកំពុងព្យាបាលនៅមន្ទីរពេទ្យកូនប្រុសគិតច្រើនពេកលោតទឹកសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ការធ្វើអត្តឃាតមិនមែនជាដំណោះស្រាយដែលទទួលយកបាននោះទេ វាគឺជាទង្វើរបស់បុគ្គលដែលមិនហ៊ានប្រឈមនិងបញ្ហាកើតឡើងនៅចំពោះមុខ ផ្ទុយទៅវិញត្រូវទទួលរងនូវការរិះគន់ពីមហាជនគ្រប់មជ្ឈដ្ឋាន ទោះជាស្លាប់ទៅហើយក៍ដោយ ។
ជាក់ស្តែងបុរសម្នាក់ដែលមានកម្លាំងពលំមាំមួនបែរជាប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនពីលើស្ពានព្រះមុនីវង្សតែមិនបានសម្រេចដោយសារមានប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយសង្គ្រោះទាន់ពេល ដែលករណីនេះបានកើតឡើងនៅវេលា ម៉ោង៨និង៥០នាទីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ។
ជនរងគ្រោះឈ្មោះប៊ុន ថេង ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិច្រកប៉ូន ឃុំសួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
មន្ត្រីកងរាជអាវុធហត្ថខណ្ឌច្បារអំពៅបានប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះមានអាការរវើរវាយមិនដឹងថាមានបញ្ហាអីនោះទេស្រាប់តែមានចេតនាធ្វើអត្តឃាតប៉ុនប៉ងលោតទឹកពីលើស្ពានព្រះមុនីវង្សតែមិនបានសម្រេច ។ ប៉ុនប៉ងលោតទឹកលើទី១ត្រូវប្រជាពលរដ្ឋជួយសង្គ្រោះទាន់ពេល ដល់ពេលប៉ុនប៉ងលោតទឹកលើកទី២ត្រូវបានកម្លាំងអាវុធហត្ថជួយសង្គ្រោះទាន់ពេល ។ បន្ទាប់ពីសួនាំជនរងគ្រោះប្រាប់ថា ម្តាយរបស់ខ្លួនកំពុងមានជំងឺធ្ងន់ធ្ងរដេកសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត្រ ហើយក៏ពិបាកចិត្តខ្លាំង
បានដើរមកលោតទឹកនៅលើស្ពានច្បារអំពៅសម្លាប់ខ្លួន តែមានគេជួយទាន់ ហើយបានទាក់ទងទៅបងប្អូនយកជនរងគ្រោះត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ៕ ដោយ៖ សណ្តោស

 


ចែករំលែក៖