ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របេីកបុកជាមួយរថយន្តក្រឡុកសុីម៉ង​ នៅលេីផ្លូវបេតុងព្រៃស​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

  ភ្នំពេញ​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡេីងដោយរថយន្តធុនធំពីរគ្រឿងបុកគ្នាក្នុងទិសដៅបញ្ច្រាស់​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ និងបង្កការកក់ស្ទះចរាចរណ៍ជាខ្លាំងដល់អ្នកដំណេីរ​ កាលពីវេលាម៉ោង១២​ និង២០នាទីរសៀល​ ថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ​២០២០​ នៅចំណុចលេីផ្លូវបេតុងព្រៃស​ ភូមិព្រៃសខាងលិច​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។
   តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកេីតហតុ​គេឃេីញរថយន្តម៉ាក​ HINO ប្រភេទរថយន្តក្រឡុកសុីម៉ង​ ពាក់ស្លាកលេខ​ភ្នំពេញ​ 5A -2300​ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវបេតុងព្រៃស​ ទិសដៅពីលិចមកកេីតក្នុងល្បឿនល្មម​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តសណ្ដោងកុងតឺន័រ​ ពណ៌ខៀវ​ ពាក់ស្លាកលេខ​ភ្នំពេញ​ 3B-0379 បានធ្វេីដំណេីរបញ្ច្រាស់ទិសដៅគ្នាក្នុងល្បឿនលឿន​ ហេីយបានរេមកផ្លូវខាងឆ្វេងដៃបន្តិចក៏បុករថយន្តក្រឡុកសុីម៉ងចំពីចហៀងពេញទំហឹង​ បណ្ដាលឲ្យរថយន្តទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំ​ តែក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ​មិនបង្កឲ្យមនុស្សរងរបួសនោះទេ​ ។
   ក្រោយកេីតហេតុ​ភ្លាម​ នៅត្រង់ចំណុចទីតាំងខាងលេីមានការកក់ស្ទះចរាចរណ៍ជាខ្លាំង​ ទេីបសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ជួយសម្រួលចរាចរណ៍​ និងទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌដង្កោ​ ឲ្យមកធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក​នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ រង់ចាំដោះស្រាយគ្នានាពេលក្រោយ​ ៕ដោយ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖