ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍ ជូនដំណឹងទៅអភិបាលរាជធានី-ខេត្តទាំងអស់ បិទបៀរហ្កាឌិន នៅទូទាំងប្រទេសជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចអោយបិទ បៀរហ្កាឌិន នៅទូទាំងប្រទេសជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ
ក្រសួងទេសចរណ៍ បានជូនដំណឹងទៅអភិបាលរាជធានី-ខេត្តទាំងអស់ បិទអាជីវកម្មបៀរហ្កាឌិនតាមមូលដ្ឋានរបស់ខ្លួនជាបណ្តោះអាសន្នសិន ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០តទៅ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា។
ក្រសួងទេសចរណ៍សម្រេចបិទបៀរហ្កាឌិន ជាបណ្តោះអាសន្ននេះ បានធ្វើឡើងបន្ទាប់ពីមានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រោយពេលដែលជំងឺកូវីដ១៩ បានរីករាលដាលក្នុងប្រទេសកម្ពុជា ដោយមានអ្នកឆ្លងចំនួន៩៣នាក់។
លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ផ្ញើទៅកាន់អភិបាលរាជធានី-ខេត្ត នៅថ្ងៃនេះ បានឱ្យដឹងថា «ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជាសកល នៃជំងឺកូវីដ១៩ និងដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សូមឱ្យបិទអាជីវកម្មបៀរហ្កាឌិន នៅគ្រប់រាជធានី ខេត្ត ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី។
សូមអានលិខិតរបស់ក្រសួងទេសចរណ៍ទាំងស្រុងដូចខាងក្រោម៖

 


ចែករំលែក៖