ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូសណ្តោងរ៉ឺម៉កពន្លះជាមួយម៉ូតូស្កូបពី ស្លាប់ម្នាក់របួសម្នាក់

ចែករំលែក៖

ភ្នំពេញ៖បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុនិងម្នាក់ទៀតបានរងរបួសខណះជិះម៉ូតូឌុបគ្នាហេីយបានបុកជាមួយរ៉ឺម៉កមួយគ្រឿងទៀត កាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃ
ទី២៥ ខែមីនា ឆ្នាំ២០២០ នៅតាមផ្លូវបេតុងត្រង់ចំណុចខាងលិចប៉ុស្តិ៍កាកាបទី២ ភូមិព្រៃសាលា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះយ៉ន​ ដា ​ ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរជាងស៊ុមរូបថត ស្នាក់នៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក  រាជធានីភ្នំពេញ មានស្រុកកំណើតនៅខេត្តមណ្ឌលគីរី ចំណែកម្នាក់ទៀតរងរបួសមិនស្គាល់អត្តសញ្ញណនៅឡើយ។អ្នកទាំង២នេះជិះម៉ូតូ១គ្រឿងម៉ាកហុងដាស្កូបពីពណ៍សពាក់ស្លាកលេខភ្នំពេញ1AY-8253 ។
ប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង២នាក់បានជិះម៉ូតូធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត តាមផ្លូវបេតុងខាងលើ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានវ៉ាម៉ូតូ១គ្រឿងទៀតនៅខាងមុខ ហើយក៏បានបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿង ដែលបើកបរបញ្ច្រាស់ទិសគ្នា បណ្ដាលឲ្យដួលបោកក្បាលផ្ទប់ថ្នល់ស្លាប់ភ្លាមៗម្នាក់នៅនឹងកន្លែងនិងម្នាក់ទៀតរងរបួសតែម្ដង។ ភ្លាមនោះរ៉ឺម៉កបានបេីកគេចខ្លួនបាត់ស្រោលតែម្តង។
ក្រោយពេលកើតនគរបាលចរាចរខណ្ឌពោធិ៍សែនជ័យបានចុះទៅដល់កន្លែងកើតហេតុរួចប្រគល់សាកសពទៅឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕សុខាសែនជ័យ​

ចែករំលែក៖