ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថ​ខេត្តស្វាយរៀង​បញ្ជូនជនសង្ស័យ​ ០២នាក់​ទៅតុលាការពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ខេត្តស្វាយរៀង ៖ អាវុធហត្ថ​ខេត្តស្វាយរៀង​បញ្ជូនជនសង្ស័យ​ ២នាក់ទៅតុលាការខេត្តពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនរួមទាំងដាវសាំម៉ូរ៉ៃនៅព្រឹកថ្ងៃព្រហស្បត្តិ៍  ទី២៦  ខែមីនា  ឆ្នាំ ២០២០ ។
មន្ត្រីអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថាជនសង្ស័យមានឈ្មោះ រស់ គឹមសាង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត  ខេត្តស្វាយរៀង ។
និងឈ្មោះនួន ថុនា  អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិវៀតណាម មានទីលំនៅភូមិប្រាសាទ ឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
ប្រភពបានបន្ថែមថាកាលនៅវេលាម៉ោង១២និង២០នាទីយប់ ថ្ងៃទី២៤ ខែមីនា ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក ខាំ ណាន  មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានចុះបង្ក្រាបករណី រក្សាទុក ឬជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិបាវិតកណ្ដាល  សង្កាត់បាវិត ក្រុងក្រុងបាវិត ខេត្តស្វាយរៀង និងបានឃាត់ខ្លួនជនសង្ស័យចំនួន១ នាក់ប្រុស ៖ ឈ្មោះ រស់ គឹមសាង រួមវត្ថុតាងមាន៖ម្ស៉ៅក្រាមពណ៌សថ្លា ចំនួន   ០២ កញ្ចប់តូចទូរសព្ទដៃចំនួន  ០២ គ្រឿង
អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០៣ សន្លឹកប័ណ្ណសមាជិក ប.ស.ស.ចំនួន ០១ សន្លឹក
ប្រាក់រៀលចំនួន ២០,០០០ រៀលប្រាក់ដុល្លារចំនួន ១០ ដុល្លារប្រាក់ដុងចំនួន ២០០,០០០ ដុង
សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
ប្រភពបន្តថារហូត
នៅវេលាម៉ោង ១២:២០ នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ នួន ថុនា រហូតដល់ម៉ោង ១២:២០ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ដោយមានការអនុញ្ញាតពីលោក  ខាំ សុផារី ព្រះរាជអាជអាជ្ញាអមសាលាដំបូងខេត្ត បានអនុញ្ញាតឱ្យមន្រ្តីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថ ធ្វើការឆែកឆេរបន្ទប់ជួលលេខ ១០  ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត  ខេត្តស្វាយរៀង វត្ថុតាងចាប់យករួមមាន៖
ម្ស៉ៅក្រាមពណ៌សថ្លា ចំនួន   ០២ កញ្ចប់ធំដាវសាំរ៉ៃចំនួន  ០២ ដើមទូរសព្ទចំនួន ០១ គ្រឿងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ១ គ្រឿងនិងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ផងដែរ។ ដោយ៖ យឹម សុថាន

ចែករំលែក៖