ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្ត​​លឿន​បុក​ក្របី​រួច​រេ​ចង្កូត​បុក​រថយន្ត​២​គ្រឿង​ទៀតផ្ងារកង់ជង្រ្គាងៗ​ស្លាប់​២​នាក់​និង​រង​របួស​៦​នាក់​

ចែករំលែក៖

ខេត្តកោះកុង​ ៖​ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្ត​ធុន​ធំបើកបរ​ក្នុង​ល្បឿន​លឿន​ បាន​បុក​ក្របីមួយក្បាលកំពុងដើរឆ្លងផ្លូវ​ រួចរ​ចង្កូត​មក​បុក​រថយន្ត​២​គ្រឿង​ទៀត​ បណ្តាល​ឲ្យ​មនុស្សស្លាប់​២​នាក់​យ៉ាងអាណោចអាធ័មនិង​រង​របួស​៦​នាក់

ឧបត្តិហេតុនេះកើតឡើង កាលពី​វេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃពុធ ២កើត ខែ ផល្គុន ឆ្នាំកុរ ព..២៥៦៣ ត្រូវនឹង​ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​២២​និង​២០​នាទី​ ស្ថិត​ក្នុងភូមិ​តា​ធ​ង​ ឃុំ​ដង​ពែង​ ស្រុក​ស្រ​អំបិល​ ។​

​តាម​របាយការណ៍នគរបាលចរាចរ ស្រុកស្រែអំបិល​បាន​ឲ្យ​ដឹង​ថា​ គ្រោះថ្នាក់​ចរាចរណ៍​នេះកើតលោះង​ រវាង​រថយន្ត​ធំ​ និង​រថយន្ត​តូច​២​គ្រឿង​ទៀត​ បើកបរ ​បញ្ច្រាស់ទិស​គ្នា​ លើ​ផ្លូវជាតិ​លេខ​៤៨​ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​ ១៩-២០​ ស្ថិត​ក្នុងភូមិ​តា​ធ​ង​ ឃុំ​ដង​ពែង​ ស្រុក​ស្រ​អំបិល។ លុះមកដល់ចំណុចកើតហេតុរថយន្តធុនធំ បើកបរ​ក្នុង​ស្ថានភាព​ល្បឿន​លឿនបាន​ បុក​ ក្របីមួយក្បាលកំពុងរត់ឆ្លងផ្លូវធ្វើឲ្យរថយន្តនោះ​ រេ​ចង្កូត​ មក​បុក​ រថយន្ត​ ០២​ គ្រឿង​ទៀត​ ដែលកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នាបណ្តាលឲ្យក្រឡាបផ្ងារកង់ឡើងលើជង្រ្គាងៗនិងធ្វើឲ្យ​មាន​អ្នក​ស្លាប់​ចំនួន​២​នាក់​ និង​រង​របួស​៦​នាក់​ តែម្តង។​ ឯក្របីរបួសស្រាលគេចចូលព្រៃបាត់ ។
ប្រភពដដែលបានឲ្យដឹងទៀតថា ជន​រង​គ្រោះ​ដែល​ស្លាប់ក្នុងប្បត្តិហេតុនេះ​មាន១.​ឈ្មោះ​ គី​ ភ្លី​សុខ​គ្រី​ ភេទ​ប្រុស​និង ២.​គី​ ភ្លី​តុ​ហាំ​មី​សាស់​ ភេទ​ប្រុស​ ជាជនជាតិអ៊ិស្លាម ។​ ដោយឡែកអ្នករងរបួសត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរស្រុកស្រែអំបិលចុះវាស់វែងនិងពាន វត្ថុ​តាង​រថយន្ត​ទាំង​ ៣​ គ្រឿង​ ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុកស្រែ​អំបិល​ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយតាមច្បាប់ពេលក្រោយ​ ៕សហការី


ចែករំលែក៖