ខេត្តកណ្តាល ៖ ផ្ទះឈើដំបូលប្រក់ក្បឿង ទំហំ ៤ម៉ែត្រx៥ ម៉ែត្រ ត្រូវបានឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆេះអស់ទាំងស្រុង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅភូមិពោធិធំ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ។
តាមរបាយការណ៍នគរបាលស្រុកល្វាឯមបានឲ្យដឹងថា ផ្ទះនេះជាផ្ទះជនរងគ្រោះ ឈ្មោះ ស រដ្ឋា ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ និងជាអ្នកចាំដីចម្ការឱ្យឈ្មោះ ឡេង ស រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សកែវ ភ្នំពេញ ។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងករណីនេះបណ្តាលឲ្យបាត់បង់សម្ភាររួមមានផ្ទះទំហំ ៤ម៉ែត្រx៥ ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ក្បឿងឆេះអស់ទាំងស្រុង រួមទាំងទឹកប្រាក់១០០ដុល្លារ និងឯកសារ ផ្ទាល់ខ្លួនមួយចំនួនដែលកើតចេញពីឆ្លងចរន្តអគ្គិសនី។
ក្នុងពេលនោះដែរសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកល្វាឯម ចំនួន០២ គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន០២រថយន្ត ស្មើនឹង០៦ម៉ែត្រគូប ទើបភ្លើងរលត់អស់ទាំងស្រុង ៕សហការី