ព័ត៌មានទាន់ហេតុការណ៍៖

លួចរថយន្តយកចេញពីផ្ទះរត់តាមប្រុសក្មេងខណះមានគូដណ្តឹងរួចទៅហេីយម្តាយតាមទាន់ប្ដឹងនគរបាល

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់ ដោយសារឈ្លក់វង្វេងនិងលង់ស្នេហ៍បុរសម្នាក់បានលួចយករថយន្តចេញពីផ្ទះនិងចុះចោលបុរសជាគូរដណ្តឹងរត់តាមប្រុសស្នេហ៍ត្រូវម្តាយតាមទាន់ប្តឹងនគរបាលឃាត់ខ្លួនបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។
ស្ត្រីវ័យក្មេងបង្កអុកឡុកក្នុងក្រុមគ្រួសារ មានឈ្មោះលាង ស្រីតូច អាយុ២១ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជន មានទីលំនៅ​ ភូមិប្រឡាយមាស ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទើបតែលួចមកស្នាក់នៅ ក្នុងភូមិ កើតហេតុខាងលើ ២ខែនេះទេ ។
តាមក្រុមគ្រួសារបានឲ្យដឹងថា ស្ត្រីខាងលើ មានគូរដណ្តឹងតែរស់នៅជាមួយគ្នាជាង២ឆ្នាំមកហើយ ស្រាប់តែក្នុងរយៈពេល២ខែមកនេះ បែរជាលួចមានស្នេហាជាមួយប្រុសក្មេង នៅទីក្រុងភ្នំពេញ រត់គេចចេញពីផ្ទះបាត់ដំណឹងឈឹង យកទាំងរថយន្តព្រុសមួយគ្រឿងពណ៍ក្រហម ពាក់ស្លាកលេខ កំពង់ឆ្នាំង 2B-3253 មកជាមួយផង រួមទាំងលួចលុយឪពុកម្តាយ ទ្រព្យសម្បត្តិ ទើបតែនៅវេលាម៉ោង៣ទៀបភ្លឺចូលថ្ងៃទី២៨ ខែមីនា នេះស្ត្រីខាងលើ លេចមុខទៅផ្ទះ លួចគាស់ទ្វារចូល ប្រមូលយកខោអាវ ត្រូវបានក្រុមគ្រួសារ ដឹងខ្លួនងើបភ្ញាក់ឆោឡោ កូនស្រីរត់គេចខ្លួន ភ្លាមៗ ត្រូវបានក្រុមគ្រួសារ ដេញតាមប្រផាប់ប្រផីង តាំងពីខេត្តកំពង់ឆ្នាំង តាមរយៈរថយន្តឈ្នួល រហូតមកដល់ទីក្រុងភ្នំពេញ តាមដល់ក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ស្ត្រីវ័យក្មេង នឹកថា គ្មានបងប្អូនតាមទៀតទេ ក៏ទៅយករថយន្តដែលផ្ញើរទុកនៅកន្លែងទទួលបញ្ជើរ បំរ៉ុងបើកគេច ត្រូវបានក្រុមគ្រួសារ ចូលដល់ តែរារាំងឃាត់មិនជាប់ ស្ត្រីខាងលើបើករថយន្តគេច វិល ជុំវិញក្នុងភូមិទើបប្តឹងប៉ូលិសជួយដេញតាមឃាត់បាន ក្នុងភូមិតាងួន ឈប់រថយន្តឡុកសោជាប់តាមផ្លូវ មិនព្រមចេញ បង្កឲ្យកកស្ទះចរាចរណ៍ ផ្អើលអស់ប្រជាពលរដ្ឋចោមរោមមើល ប្រើវិធីសាស្ត្រលួងលោម ទើបស្ត្រីរូបនេះ យល់ព្រមបើកទ្វាររថយន្ត នៅមិនព្រមចុះចេញពីរថយន្ត រហូតដល់ ក្រុមគ្រួសារ ចាត់វិធានការ ស្ទុះចូលចាប់ ឲ្យប៉ូលិសទាញចេញ និងនាំយកទៅប៉ុស្តិ៍ ។
តាមក្រុមគ្រួសារ បានឲ្យដឹងថា កូនស្រីរបស់គាត់ មិនដឹងត្រូវស្នេហ៍អ្វី ទើបងុបងុលជាមួយប្រុសក្មេង សុខចិត្តរត់ចោលគូរដណ្ដឹងនិង ក្រុមគ្រួសារ បំផ្លាញលុយកាក់ ទ្រព្យសម្បត្តិ ក្នុងផ្ទះអស់រាប់ពាន់ដុល្លា ទើបតែតាមរកឃើញ ស្នើសុំឲ្យប៉ូលិសជួយឃាត់ នាំចូលប៉ុស្តិ៍ ដើម្បីនិយាយគ្នា យករថយន្តទៅផ្ទះវិញ និងស្នើសុំឲ្យប៉ូលិសជួយពិនិត្យតេស្ត បើមានសាធាតុញៀន នោះ ក្រុមគ្រួសារ នាំទៅមណ្ឌលបន្សាបគ្រឿងញៀន តែបើតេស្តទៅ មិនមានសាធាតុញៀន ក្រុមគ្រួសារ នាំយកទៅផ្ទះវិញចាត់
វិធានការអប់រំ ក្នុងវិន័យគ្រួសារ ៕ សុខាសែនជ័យ​

ចែករំលែក៖