ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសតំបន់អាស៊ាន ឥណ្ឌូនេស៊ីមានអ្នកស្លាប់ច្រើនជាងគេដោយកូវីដ-១៩

ចែករំលែក៖

ស្ថានភាពកូវីដ-១៩ នៅក្នុងតំបន់ អាស៊ាន ប្រទេស ដែលមានអ្នកឆ្លងច្រើនជាងគេបំផុតគឺម៉ាឡេស៊ី ដែលមានអ្នកស្លាប់សរុប​ជាង ២៣០០នាក់​ហើយ ក្នុងនោះមានអ្នកស្លាប់ថ្មីក្នុងមួយថ្ងៃ​ជាង​១៥០​នាក់​។ តែម៉ាឡេស៊ីមានអ្នកស្លាប់ តែ​២៧នាក់ប៉ុណ្ណោះ​។
ចំណែកឥណ្ឌូនេស៊ីវិញ មានតែជាង១១០០នាក់ប៉ុណ្ណោះ តែមានអ្នកស្លាប់កើនឡើងដល់ទៅ​១០២នាក់ហើយ ក្លាយជាប្រទេសមានអ្នកស្លាប់ខ្ពស់ជាងគេក្នុងតំបន់ ។
នៅក្នុងសន្និសីទសារព័ត៌មានមួយនាល្ងាចថ្ងៃសៅរ៍នេះ អ្នកនាំពាក្យរដ្ឋាភិបាលឥណ្ឌូណេស៊ី លោក អេកម៉ាត់ យូរៀនតូ (Achmad Yurianto) ដែលទទួលខុសត្រូវក្នុងការឆ្លើយឆ្លងព័ត៌មាន ពាក់ព័ន្ធនឹងជំងឺ COVID-19 ប្រចាំថ្ងៃនៅឥណ្ឌូណេស៊ីបានលើកឡើងថា រដ្ឋធានីហ្សាការតាដែលមានប្រជាជនរស់នៅជាង ១០លាននាក់ មានអ្នកស្លាប់ដោយកូវីដ ចំនួន ៦២នាក់ ខណៈខេត្តជ្វាខាងលិច (West Java) គឺជាតំបន់រងគ្រោះធ្ងន់ធ្ងរបន្ទាន់។
តួលេខអ្នកស្លាប់សរុបខាងលើនេះ បានធ្វើឲ្យប្រទេសឥណ្ឌូណេស៊ី ក្លាយសមាជិកអាស៊ាន ដែលមានមនុស្សស្លាប់ច្រើនជាងគេបំផុតដោយសារតែ COVID-19 ខណៈប្រទេសដែលមានករណីឆ្លង ច្រើនជាងគេបំផុត ក្នុងចំណោម ១០ ប្រទេសនោះគឺម៉ាឡេស៊ី និងបន្ទាប់មកគឺប្រទេសថៃ៕


ចែករំលែក៖