ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ០២នាក់ រួមទាំងថ្នាំញៀនក្រាមពណ៌សថ្លាមួយចំនួន

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២៩ខែមិនា ឆ្នាំ២០២០ វេលាម៉ោង២៣ កំលាំងជំនាញនៃអធិកាដ្ឋានករបាលខណ្ឌឬស្សីកែវបានសហការជាមួយនឹងកម្លាំងនគរបាលខណ្ឌប៉ុសិ្តទួលសង្កែ១បានធ្វើការស្រាវជ្រាវបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុចផ្លូវលំក្រុមទី៤ ភូមិទួលសំពៅសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចឃាត់ខ្លួនបាន ជនសង្ស័យចំនួន០២នាក់ ១/ឈ្មោះសុខ ហេង ភេទប្រុសអាយុ៣០ឆ្នាំជនជាតិខ្មែរ មានទីលំនៅសា្នក់បន្ទប់ជួលក្រុមទី៤ ភូមិទួលសំពៅសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ ។
២/ឈ្មោះហេង ចាន់ ភេទប្រុសអាយុ២៦ឆ្នាំជនជាតិខែ្មរមានទីលំនៅក្រុម៤ផ្លូវលំភូមិទួលសំពៅសងា្កត់ទួលសងែ្ក១ខណ្ឧឫស្សីកែវ មុខរបរមិនពិតប្រាកដ។
ព្រមទាំងដកហូតបាននូវ ក្រាមពណ៌សថ្លាចំនួន៣៤កញ្ចប់ថង់តូចផងដែរ ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំងពីររួចកម្លាំងទំនាញបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីកសាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅតុលាការ៕ ដោយ៖ ស សម

{“source_sid”:”A8D6CC14-828B-475F-A708-B40D6A24460E_1585529585838″,”subsource”:”done_button”,”uid”:”A8D6CC14-828B-475F-A708-B40D6A24460E_1585529581395″,”source”:”editor”,”origin”:”unknown”}


ចែករំលែក៖