ព័ត៌មានទាន់ហេតុការណ៍៖

តើកូវីដ-១៩ កំពុងតែរារាំងមនុស្ស ដើម្បីជួយដល់ភពផែនដីឲ្យមានបរិយាកាសល្អឡើងវិញ..!

ចែករំលែក៖

អាចនិយាយបានថាប្រទេសអភិវឌ្ឍន៍ មានសេដ្ឋកិច្ចខ្ពស់ គឺជាអ្នកបំផ្លាញភពផែន ដីច្រើន ជាងគេ  ហើយពេលនេះប្រទេស អ្នកមានក៏កំពុងរងគ្រោះ ខ្លាំងជាងគេដោយសារតែកូវីដ-១៩។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា វិរុសកូវីដ-១៩ ដែលបានឆ្លងរាលដាល ដល់ប្រទេសជិត ២០០ នៅលើពិភពលោក សម្លាប់មនុស្សរាប់មុឺននាក់ និងឆ្លងរាល់ដាលដល់មនុស្សជិត ១លាននាក់ហើយ មកទល់ពេលនេះ ។
ប៉ុន្តែកូវីដ-១៩ កំពុងតែជួយមនុស្សលោក ក្នុងរយៈពេល យូអង្វែង គឺបានធ្វើឲ្យបរិយាកាស នៅ លើ ពិភពលោក កំពុងតែស្រស់ថ្លា ល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ កន្លងមក ប្រទេស ជុំវិញ ពិភពលោកបានចុះកិច្ចព្រមព្រៀងស្តីពីអាកាសធាតុ ដោយចំណាយប្រាក់រាប់សិបពាន់លាន ដុល្លារ ក្នុងមួយៗ ដើម្បីធ្វើឲ្យបរិយាកាសល្អប្រសើរវិញ ។ ប៉ុន្តែ មិនអាចធ្វើឲ្យ បរិយាកាស ល្អប្រសើរបានឡើយ ។ បម្រែប្រួលអាកាសធាតុ បរិយាកាសក្រខ្វក់ បានបំផ្លាញ ទាំងទ្រព្យសម្បត្តិនិងអាយុជីវិតមនុស្ស ច្រើនជាងការបំផ្លាញដោយ កូវីដ-១៩ រាប់សែនដង ហើយការបំផ្លាញ តកូនតចៅ ។
ក្នុងពេលផ្ទុះកូវីដ-១៩ បានសម្លាប់មនុស្សជាច្រើនក៏ពិតម៉ែន ប៉ុន្តែបានជួយដល់ ភពផែនដីមាន ភាពស្រស់ថ្លា ឡើងវិញក្នុងរយៈពេលខ្លីបំផុត ។ ប្រសិនបើពិភពលោកចេញច្បាប់ ហាមបើករថយន្ត ឲ្យបិទរោងចក្រ ប្រហែលជាមិនអាចធ្វើបានឡើយ ដោយខ្លាចខាតសេដ្ឋកិច្ច ។ប៉ុន្តែក្រោយការផ្ទុះកូវីដ-១៩ អ្វីគ្រប់យ៉ាងត្រូវ ផ្អាកទាំងអស់ ពលរដ្ឋ ត្រូវបង្ខំឲ្យនៅតែក្នុងផ្ទះ ។
តាមសារព័ត៌មាន CAN នៅថ្ងៃទី ៣០ខែមីនា បានផ្សាយថា កម្រិតនៃការបំពុលខ្យល់អាកាស នៅតាមទីក្រុងធំៗទូទាំងតំបន់អឺរ៉ុប មានការថយចុះគួរឱ្យកត់សម្គាល់ កំឡុង បណ្ដា ប្រទេស អឺរ៉ុបជាច្រើន កំពុងអនុវត្តវិធានការបិទប្រទេសពួកគេទាំងមូល ឬមួយផ្នែក ដើម្បីបន្ថយល្បឿននៃការឆ្លង COVID-19។
រូបភាពផ្កាយរណបចេញផ្សាយដោយ ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) បានឱ្យដឹងថា កំរិតនៃឧស្ម័ននីត្រូហ្សែនឌីអ៊ុកស៊ីត នៅក្នុងទីក្រុងអឺរ៉ុបជាច្រើន ក្នុងនោះមានដូចជា ព្រុចសែល ប៉ារីស ម៉ាឌ្រីដ មីឡាន និងហ្វ្រែងហ្វឺត (Frankfurt) មានការថយចុះពីថ្ងៃទី០៥ ដល់ថ្ងៃទី២៥ ខែមីនាកន្លងទៅ បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩។
ការថយចុះខាងលើនេះ គឺដោយសារតែប្រទេសអឺរ៉ុប អនុវត្តវិធានការបិទប្រទេសទាំងមូល ឬមួយផ្នែក ក៏ដូចជារឹតត្បិតលើសកម្មភាពរបស់ប្រជាជន។ ជាឧទាហរណ៍ នៅទីក្រុងម៉ាឌ្រីដ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា កំរិតឧស្ម័នអាសូតឌីអ៊ុកស៊ីត បានធ្លាប់ចុះអស់ ៥៦ភាគរយ ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ បន្ទាប់ពីរដ្ឋាភិបាលអេស្ប៉ាញ ប្រកាសដាក់ប្រ ទេសក្នុងគ្រាអាសន្ន ដោយហាមឃាត់ការធ្វើដំណើរមិនសូវសំខាន់ កាលពីថ្ងៃទី១៤ ខែមីនា។
គួរបញ្ជាក់ថា ការបំពុលខ្យល់អាកាស ជាពិសេសឧស្ម័នអាសូតឌីអ៊ុកស៊ីត អាចបណ្ដាលឱ្យមនុស្សមានជំងឺមហារីកសួត, ជំងឺសួរ និងជំងឺដាច់សសៃឈាមខួរក្បាល ហើយបើតាមទីភ្នាក់ងារបរិស្ថានអឺរ៉ុប EEA ការបំពុលខ្យល់អាកាសបានបង្កឱ្យមនុស្សប្រមាណ ៤០០,០០០នាក់ «ស្លាប់មុនអាយុ » ក្នុងមួយឆ្នាំៗនៅទូទាំងទ្វីបអឺរ៉ុប៕ដោយ៖ ធីរីណា


ចែករំលែក៖