ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក ៖​ បណ្តាខេត្តតំបន់ចំនួនបីនឹងអាចមានភ្លៀង​ ដោយសារ​ឥទ្ធិពលពីជ្រលងសម្ពាធ​ និងខ្យល់បក់មកពីសមុទ្រចិនខាងត្បូង

ចែករំលែក៖

ភ្នំពេញ​ ៖​ ក្រុម​ការងារ​ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២០ជូនដំណឹងថា​ ដោយសារ​កម្ពុជា​ទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបលើផ្ទៃដី ជាមួយនិងខ្យល់បក់មកពីសមុទ្រចិនខាងត្បូងបានធ្វេីអោយយស្ថានភាពធាតុអាកាសតាមបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ;​បណ្ដាខេត្តនៅខ្ពង់រាបឦសាន​ និងបណ្តាខេត្តនៅតំបន់មាត់សមុទ្រមានដូចខាងក្រោម​ ៖

១ -បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៥-២៧°C
– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧°c ។
ចាប់ពីថ្ងៃទី ២-៦ ខែមេសា បណ្តាខេត្តនៅតំបន់វាលទំនាបភាគកណ្តាល និងភាគពាយ័ព្យ នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីមធ្យមទៅបង្គរ ចំណែកបណ្តាខេត្តដទៃទៀត នឹងអាចមានភ្លៀងតិច ។

២-បណ្ដាខេត្តនៅខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°c ។​ចាប់ពីថ្ងៃទី៤-៧ ខែមេសាផ្នែកមួយចំនួន នឹងអាចមានភ្លៀង
– នៅក្នុងកម្រិតពីខ្សោយទៅមធ្យម ។

៣-បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°c
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°c ។​ ចាប់ពីថ្ងៃទី ៦-៧ ខែមេសា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅ​ បង្គរ ក្នុងនោះផ្នែកមួយចំនួននៃខេត្តកោះកុង នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីមធ្យមទៅបង្គរ ។

ក្រុម​អ្នក​​ព្យាករ​ក្រសួងធនធានទឹក​អំពាវ​ដល់​សាធារណជន​ សូមប្រុងប្រយ័ត្ន​ចំពោះបាតុភូតផ្គរ រន្ទះ​ និងខ្យល់​ កន្ត្រាក់ ដែលនឹងអាចកើតមានចាប់ពីថ្ងៃទី ២-៦ ខែមេសា​៕​ សុខ​ខេមរា​


ចែករំលែក៖