ខេត្តសៀមរាប៖ យោងតាមប្រភពបែកធ្លាយអំពើពុករលួយរបស់លោក សូ ពិសិទ្ធិ មន្រ្ដីរ៉ែថាមពលស្រុកជីក្រែងដែលបានរត់ការសាងសងស្ថានីយ៍ប្រេងឥន្ធនះ របស់លោក សួន បឿន ដែលកំពុងសាងសងគ្មានច្បាប់អនុញាតិដោយមានការឃុបឃឹតពីមន្រ្ដីជំនាញថ្នាក់ខេត្តនិងស្រុក !ការបែកធ្លាយនេះត្រូវបានគេដឹងច្បាស់ថា លោក សូ ពិសិទ្ធិ បានចំណាយលុយបិតបាំងព័ត៏មានមួយចំនួនមិនអោយផ្សព្វផ្សាយនោះទេគឺមានទីតាំងនៅក្បែរផ្លូវជាតិលេខ០៦ក្នុងភូមិថ្នល់កែង ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។
លោក សួន បឿន ម្ចាស់ស្ថានីយ៍ប្រេងធ្លាប់បានប្រាប់ថា លោក សូ ពិសិទ្ធិ ទទួលលុយរាប់ម៉ឺនដុល្លារត់ការធ្វើច្បាប់ទៅក្រសួង តែមិនទាន់បាន លោកក៏អោយសាងសងបណ្ដើរ បើមានរឿងរ៉ាវយ៉ាងណា លោក សូ ពិសិទ្ធិ គាត់ជាអ្នកទទួលត្រូវ ។
លោក សូ ពិសិទ្ធិ មន្រ្ដីរ៉ែថាមពលស្រុកជីក្រែងដែលមានលេខទូស័ព្ទ០៧៦៣៣៣៣២០២ ធ្លាប់បានផ្ដល់បទសម្ភាសជាមួយអ្នកសារព័ត៏មានថាស្ថានីយ៍ប្រេងដែលកំពុងសាងសងនេះកំពុងរត់ច្បាប់នៅក្រសួង តែក្រសួងមិនទានចេញអោយទេតែលោកជាអ្នកអោយសាងសង ! តើលោក សូ ពិសិទ្ធិ មានសិទ្ធអំណាចធំជាង រដ្នមន្រ្ដីឬយ៉ាងណាបានជាគាត់ហ៊ានអោយគេសាងសងមុនច្បាប់បែបនេះ?។
លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ធ្លាប់បានឆ្លើយតបថាអោយសួរទៅលោក អភិបាលស្រុកជីក្រែងច្បាស់ជាង ចឹងក្នុងនាមលោក ជាប្រធានមន្ទីរមានតួនាទីជាអ្នកត្រួតពិនិត្យរាល់សំណង់បែរជាឆ្លើយបែបមិនទទួលខុសត្រូវ គឺចប់ដោយគ្មានវាចា។
លោកពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែងធ្លាប់បានឆ្លើយថាគេរត់ច្បាប់ទៅក្រសួង ហើយខាងក្រសួងចុះមកមើលតែយ៉ាងណាយ៉ាងណីលោកមិនបានដឹងទេ អោយសួរទៅអ្នកនាំពាក្យ រួចក៏បិតទូស័ព្ទទាំងមិនទាន់អស់សំនួរ ។
លោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែ និងថាមពលខេត្តសៀមរាបថាចាំឲ្យមន្រ្តីចុះទៅមើល ការឆ្លើយបែរនេះជាទម្លាប់យូរណាស់ហើយ មិនដែលបានសាច់ការអ្វីនោះទេ !មិនគួរលោក ទៀ សីហា ខ្វះមនុស្សប្រើ បែបជាប្រើមនុស្សអសមត្ថភាពបែបនេះទេ។
មតិមន្រ្ដីមួយចំនួនថ្លែងថាមិនគួរណាលោក ជា សុផារ៉ា រដ្នមន្រ្ដីក្រសួងដែនដីនគររូបនីយ៍កម្មនិងសំណង់ និង លោក ស៊ួយ សែម រដ្នមន្រ្ដីក្រសួងរ៉ែនិងថាមពល បណ្ដែរបណ្ដោយអោយមន្រ្ដីជំនាញថ្នាក់ខេត្តនិងថ្នាក់ស្រុកជីក្រែង នៃខេត្តសៀមរាប ប្រព្រឹត្តយ៉ាងរលូនក្នុងការសាងសងស្ថានីយ៍ប្រេងឥន្ធនះមុនក្រសួងច្បាប់អោយបែបនេះទេហើយក៏ល្មមដល់ពេលដែលលោកទាំង២ក្រសួងចុះពិនិត្យរាល់ទង្វើមន្រ្ដីក្រោមឪវ៉ាទហើយ ថាតើមានស្ថានីយ៍ ប្រេងឥន្ធនះប៉ុន្មានរាប់សិបកន្លែងសុទ្ធសាងសងមុនច្បាប់៕ ប៊ុនរិទ្ធី