ខេត្តស្វាយរៀង៖ លោកព្រះរាជអាជ្ញា រអមសាលាដំបូងខេត្តបានដឹកនាំសមត្ថកិច្ចបានរំដោះជនរងគ្រោះ២នាក់និ ងឃាត់ជនសង្ស័យប្រុសស្រី១២នាក់ពាក់ ពន្ធ័និងករណីបង្ខាំងមនុស្សខុសច្បាប់និងរក្សាទុកគ្រឿងញៀន និងកែឆ្នៃសារធាតុ គីមីផ្សំខុសច្បាប់ ។
ការឃាត់ខ្លួននេះកាលពីវេលាម៉ោ ង៩និង៤៥នាទីយប់នៅថ្ងៃអង្គារ០៨កើ ត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នៅចំណុចផ្ទះជួលក្នុងភូ មិ
បាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលក្រុងបាវិតបា នអោយដឹងថាជនរងគ្រោះដែលរំដោះបា នមានឈ្មោះហ្វាន វ៉ាន់ថាន់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាមនិងឈ្មោៈង្វៀង ធីគីមឡង ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិវៀតណាម។
ប្រភពបន្តថានៅចំណុចផ្ទះជួលរបស់ ឈ្មោះង្វៀង យាំងឌាំងភេទប្រុស អាយុ៣៥ឆ្នាំជនជាតិវៀតណាម
បាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កម្លាំងនគរបាលក្រុងបាវិត សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនដោយមានការសម្របសម្រួលដឹកនាំដោយលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានចុះដល់ទីតាំងផ្ទះជួលខាងលើ ធ្វើការត្រួតពិនិត្យនិងឆែកឆេ ររកឃើញ ជនរងគ្រោះចំនួន០២នាក់ស្រី០១នាក់ និងជនសង្យ័យចំនួន១២នាក់។
បន្ទាប់មកសមត្ថកិច្ចបានបន្តឆែ កឆេរបន្ទប់ជួលលេខ ០៦ និងលេខ ០២ ដែលគ្មានមនុស្សនៅ ហើយចាក់សោរទ្វា រកឃើញ ក្នុងបន្ទប់លេខ ០៦ មានថ្នាំញៀនមេតំហ្វេតាមីនចំនួន ០២ កញ្ចប់ ឧបករណ៍សម្រាប់ជក់ស៊ីហ្សាចំនួន ០១ និងថ្នាំគ្រាប់ជក់ស៊ីហ្សាចំនួន ០៥ដុំ និង ០៩ គ្រាប់ ព្រមទាំងសម្ភារៈសម្រាប់ប្រើប្រា ស់មួយចំនួនទៀត
និងក្នុងបន្ទប់លេខ ០២ មានថ្នាំមេតំហ្វេតាមីនចំនួ ន០១កញ្ចប់តូច។
ប្រភពបានបន្ថែមថា ក្រោយធ្វើការសាកសួរជនជាតិវៀតណា មឈ្មោះ ង្វៀង យាំងឌាំង ភេទប្រុស អាយុ ៣៥ ឆ្នាំ (អ្នកមើលការខុសត្រូវបន្ទប់ជួលខា ងលើ) បានឆ្លើយបញ្ជាក់ប្រាប់ថាបន្ទប់ លេខ ០៦គឺមានជនជាតិ វៀតណាមជានារី មិនស្គាល់អត្ត សញ្ញាណ(មានរក្សាទុកគ្រឿង ញៀន និងឧបករណ៍ជក់គ្រឿង ញៀនច្រើន) ហើយនាងធ្វើការនៅក្លឹបព្រះអាទិត្យ និងមានបន្ទប់ជួលនៅជាន់ទី៣ សណ្ឋាគារសុបិន្តពិសេស ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្ត ស្វាយរៀង ។
ក្រោយពីទទួលបានចម្លើយសារភាពខា ងលើគណៈកម្មការចម្រុះ បានធ្វើការបន្តចុះឆែកឆេរបន្ទប់ នៅជាន់ទី3 សណ្ឋាគារសុបិន្តពិសេស(តែជនសង្ស័ យបានគេចខ្លួនមុន)
សរុបដកហូតវត្ថុតាងទាំងពីរគោលដៅ រួមមាន ÷
១-ម្សៅក្រាមពណ៌សថ្លាចំនួន ០៦ កញ្ចប់(ធំ០៣)មានទម្ងន់ ៦២,៤៧ g
២-ថ្នាំគ្រាប់ចំនួន 205 គ្រាប់ទម្ងន់ ៤១,៥៩g ជាប្រភេទអ៊ិចស្តាស៊ី
៣-ម្សៅក្រាមពណ៌ផ្កាឈូក០១ កញ្ចប់ ទម្ងន់១២៩,១៦ ក្រាមជាប្រភេទអ៊ិចស្តាស៊ី
៤-ម្សៅក្រាមពណ៌លឿងប្រភេទអ៊ិចស្ តាស៊ី ០១កញ្ចប់ទម្ងន់ ៧៣,០៨ ក្រាម
៥-ម្សៅម៉ដ្ឋពណ៌ស ០១ កញ្ចប់ធំជាមេតំហ្វេតាមីន ទម្ងន់ ២០៦,៥៤ ក្រាម
៦-ម្សៅម៉ដ្ឋពណ៌ស ០១កញ្ចប់ជាមេតំហ្វេតាមីនទម្ងន់ ២,៦៤ក្រាម ៧-ម្សៅម៉ដ្ឋពណ៌ប្រផេះ ០១ កញ្ចប់ ជាប្រភេទអ៊ិចស្តាស៊ីទម្ងន់ ៨,៤៦ ក្រាម
៨-ថ្នាំគ្រាប់ចំនួន ០៤ គ្រាប់ពណ៌បៃតង ០៣គ្រាប់ ពណ៌ផ្កាឈូក ០១ គ្រាប់ ទម្ងន់ ១,០៩ ក្រាម ជាប្រភេទអិុចស្តាសីុ
៩-ថ្នាំគ្រាប់ពណ៌ខ្មៅចំនួន០៥ ដុំនិង ០៩ គ្រាប់ទម្ងន់ ៣៥០,៨៥ ក្រាមប្រភេទអិចស្តាស៊ី
១០-សារធាតុគីមីផ្សំ(រាវ) ពណ៌ ត្នោតចំនួន ១០ ដប ទម្ងន់ ៣៦៦,៥១ ក្រាម
១១-សារធាតុគីមីផ្សំ(ម៉ដ្ឋ) ពណ៌ សចំនួន ០៧ ដប ទម្ងន់ ១១៦,៨៤ ក្រាម
១២-សារធាតុគីមីផ្សំ ជាម្សៅរាវពណ៌ផ្កាឈូកទម្ងន់ ១១៨៩,២០ ក្រាម ជាមេតំហ្វេតាមីន
១៣-សារធាតុគីមីផ្សំ ជាម្សៅរាវពណ៌សទម្ងន់ ៨២០,៥៨ ក្រាម ជាមេតំហ្វេតាមីន ។
(សរុបទម្ងន់រួមគ្រឿងញៀននិងសាធា តុគីមីផ្សំ ៣៣៦៩,០១ ក្រាម គិតទាំងសំបកវេចខ្ចប់ និងដប)។
សូមបញ្ជាក់ថាក្នុងករណីនេះក្រុ មជនសង្សយ័បានគេចខ្លួនបាត់ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្តឃាត់ខ្លួនបន្ថែមទៀ ត។
បច្ចុប្បន្នវត្ថុតាងពាក់ពន្ធ័ត្រូវបានកម្លាំងនគរបាលជំនាញធ្វើកា ររឹបអូសនិងវេចខ្ចប់បញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាលខេត្តកសាងសំ ណុំរឿងចាត់ការបន្តតាមច្បាប់។ យឹម សុថាន