ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានមនុស្សចំនួន ៣នាក់បានរងរបួស និងផ្ទះសម្បែងចំនួន ៤៦ខ្នង រងការខូចខាតបើងដំបូល.សំយាប.ដួលរលំទាំងស្រុងរួមទាំងសម្ភារៈផងដែរ ។
យោងតាមរបាយការណ៍នគរបាលប៉ុស្តិ៍រដ្ឋបាលលាច និងរដ្ឋបាលសំរោង នារសៀលថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ នេះ មានគ្រោះធម្មជាតិធ្លាក់ភ្លៀងកក់ខែ លាយឡំទៅដោយខ្យល់កន្រ្ទាក់ ផ្គរ រន្ទះ បានប៉ក់បោកយ៉ាងសាហាវ បណ្ដាលឲ្យរងការខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន ៤៦ខ្នងរួមទាំងសម្ភារៈ និងមានមនុស្សចំនួន ៣នាក់បានរងរបួសផងដែរ ។
របាយការណ៍នគរបាលប៉ុស្តិ៍រដ្ឋបាលបន្តថា នៅភូមិបោះពួយ និងភូមិបាក់ត្រកូន ឃុំលាច ស្រុកភ្នំក្រវាញ មានផ្ទះសម្បែងចំនួន ១៦ខ្នងរងការខូចខាត បុើងដំបូល សំយាប និងដួលរលំចំនួន ១៦ខ្នងរួមទាំងសម្ភារ និងរបួសមនុស្សចំនួន ៣នាក់ផងដែរ ។
របាយការណ៍ដដែលបន្តទៀតថា ដោយឡែក៖ នៅភូមិអូរហេង ភូមិសំរោងទី១ និងភូមិសំរោងទី២ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានផ្ទះសម្បែងប្រជាពលរដ្ឋចំនួន ៣០ខ្នងរងការខួចខាត បុើងដំបូល សំយាប និងដួលរលំ ប៉ុន្តែពុំបង្កឲ្យមានមនុស្សរបួសនោះទេ ៕ ដោយ៖ បុឹម ពិន