ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ អភិបាលរាជធានីភ្នំពេញ ប្រកាស បរិច្ចាគប្រាក់បៀវត្ស៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីត-១៩

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន ៧ខែ ចាប់ពីខែមេសា ដល់ ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត-១៩ ។
បន្ទាប់ពីកាលថ្ងៃម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបានបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីត-១៩។
ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០។ ប្រាក់ខែ នាយក រដ្ឋមន្រ្តីនៃកម្ពុជា មានប្រមាណ១០លានរៀលក្នុង១ខែ ខណៈប្រាក់ខែឧបនាយករដ្ឋមន្រ្តី៨លានរៀល, ប្រាក់ខែទេសរដ្ឋមន្រ្តីចំនួន៦លានរៀល និងរដ្ឋមន្ត្រីមាន ប្រមាណ៥លានរៀលក្នុង១ខែ៕ ដោយ៖ សំរិត


ចែករំលែក៖