ខេត្តព្រះសីហនុ៖ ថ្មីៗនេះមានម្ចាស់ផ្ទះជួលមួយកន្លែងនៅក្រុងព្រះសីហនុ បានប្រកាសបញ្ចុះថ្លៃសម្រាប់អ្នកជួលរបស់គាត់ពី១៦០ដុល្លារមកនៅត្រឹម៧០ដុល្លារក្នុង១ខែ ហើយក្រោយពីបានឃើញសណ្តានចិត្តម្ចាស់ផ្ទះជួលមួយនៅក្នុងខេត្តព្រះសីហនុ សម្រេចបញ្ចុះថ្លៃផ្ទះជួល ដល់បងប្អូនជាអ្នកជួលស្នាក់នៅមានការលំបាកធ្លាក់ចុះប្រាក់ចំណូល ក្នុងអំឡុងពេលបច្ចុប្បន្ននៃការផ្ទុះឡើងជំងឺកូវីដ១៩ បែបនេះ ធ្វើឲ្យមហាជនកៅតសរសើរក្រៃលែង ។
តាមរយៈផេកហ្វេសប៊ុក ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះសារថ្លែងអំណរគុណយ៉ាងដូច្នេះថា៖”សូមអរគុណ ចំពោះការរួមចំណែក ម្ចាស់ផ្ទះជួលមួយទៀត នៅក្រុងព្រះសីហនុ ប្រកាសបញ្ចុះថ្លៃពី 160$/ខែ មកនៅត្រឹម 70$/ខែ រយៈពេល ៦ខែ សម្រាប់បងប្អូនរស់នៅលក្ខណៈគ្រួសារ ដើម្បីរួមចំណែកកាត់បន្ថយការលំបាក របស់បងប្អូន ។ នេះក៏ជាសណ្ដានចិត្តមួយ នៃការជួយរំលែកទុក្ខលំបាក ក្នុងស្ថានភាពបច្ចុប្បន្ន “។
ចំណែកម្ចាស់ផ្ទះជួលមានគណនីហ្វេសប៊ុកឈ្មោះ Jeng Nano New បានបង្ហោះឲ្យដឹងថា៖”ដោយខ្ញុំបាទជាម្ចាស់ផ្ទះផ្ទាល់សូមចូលរួមក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ–19 ធ្វើការសម្រេចចិត្តជួលផ្ទះក្នុងមួយបន្ទប់តម្លៃ70$ក្នុង១ខែ អាចរស់នៅជាគ្រួសារបានថែមទៀតផង។ សរុបនៅសល់7បន្ទប់ទៀត លឿនឡើងបងប្អូនអ្នកខ្វះខាត រយៈពេល6ខែ យោងតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលមានទឹកភ្លើងមានម៉ាស៊ីនត្រជាក់ ផ្ទះសុវត្ថិភាពមានរបង កន្លែងចតម៉ូតូឡានផ្លូវបេតុងនឹងភ្លើងអគ្គិសនីបំភ្លឺពេញដងផ្លូវដែលទីតាំងស្ថិតនៅជិតត្រីដូហ្វីនក្រោយសាលាអនុវិទ្យាល័យសម្តេចឪផ្លូវបេតុងងាយស្រួលចំណាំ” ៕ សហការី