ប្រទេសចិន៖ នៅថ្ងៃទី៤ ខែមេសា នេះ ចិននឹងរៀបចំពិធីគោរពវិញ្ញាណក្ខន្ធទូទាំងប្រទេស ដល់ជនរងគ្រោះ ស្លាប់ដោយកូវីដ-១៩ ក្នុងនោះមានគ្រូពេទ្យជួរមុខ ១៤នាក់ដែលបានស្លាប់ ក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩។
នៅវេលាម៉ោង១០ព្រឹកថ្ងៃទី៤ខែមេសា(ពេលវេលានៅចិន) ពលរដ្ឋចិននៅទូទាំងប្រទេសនិង ត្រូវឈប់គោរពវិញ្ញាណក្ខន្ធ រយៈពេល៣នាទី ហើយពេលនោះរថយន្ត រថភ្លើង នាវា និងត្រូវឈប់ ក្រោកឈរគោរពទាំងអស់។
ចំណែកទីតាំង ស្ថានទូត ឬតំណាងរដ្ឋាភិបាលចិននៅក្រៅប្រទេសនឹងបង្ហូតទង់ជាតិពាក់កណ្តាល ។ កន្លងមករដ្ឋាភិបាលចិនបានប្រកាសថា វរៈជន១៤រូបបានពលីជីវិតក្នុងសង្គ្រាមប្រឆាំង កូវីដ-១៩ នោះគឺជាគំរូដល់បុគ្គលិកគ្រូពេទ្យផ្សេងទៀត ។
ពលរដ្ឋចិនជាង ៣២០០នាក់ បានស្លាប់ដោយសារតែការឆ្លងរាលដាលកូវីដ-១៩ ។ នៅពេលនេះចិនបានគ្រប់គ្រងទាំងស្រុង ការឆ្លងរាលដាល់ ដោយមិនមានអ្នកឆ្លងក្នុងប្រទេស ឡើយជាច្រើនថ្ងៃជាប់គ្នា ។ បច្ចុប្បន្នចិនបានទប់ស្កាត់ការឆ្លងពីក្រៅប្រទេសវិញ ៕ដោយ៖ ធីរីណា