ព័ត៌មានទាន់ហេតុការណ៍៖

មុននេះបន្តិច៖ មានករណីឆេះរថយន្ត RANROVER ១គ្រឿង បង្កការភ្ញាក់ផ្អើល នៅកន្លែងនាយកដ្ឋានគ្រឿងយន្តកសិកម្ម

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត RANROVER ១គ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះ សង្ស័យឆ្លងចរន្ត បង្កអោយមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋ អ្នកធ្វើដំណើរ ឈានដល់សមត្ថកិច្ចនិងអាជ្ញាធរខណ្ឌសែនសុខ បានប្រើរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង ជួយអន្តរាគមន៍ពន្លត់ បញ្ចៀសការរាលដាលទៅលើអ្នកដទៃ។
ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ នៅក្នុងនាយកដ្ឋានគ្រឿងយន្តកសិកម្ម ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ រថយន្តរងការឆាបឆេះ ម៉ាកRANROVER ពណ៍ខ្មៅ ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខ ភ្នំពេញ2P-0268 ។ អ្នកបើកបរ ឈ្មោះ សាត សុីថា ភេទប្រុស អាយុ ២៩ឆ្នាំ ជាជាងជួសជុលរថយន្ត។
បើតាមប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា៖ មុនកើតហេតុគេឃើញអ្នកបើកបរ បានបញ្ឆេះរថយន្តខាងលើដែលចតក្រោមដើមឈើ តែមួយសន្ទុៈក្រោយមកមិនដឹងជាមូលហេតុអីក៏ បង្កជាឆេះហុយទ្រលោម អណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ បណ្តាលអោយខូចទាំងស្រុង៕ ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖