ព័ត៌មានទាន់ហេតុការណ៍៖

សមតែគុក បុរសម្នាក់ជាម្ចាស់ផេកឈ្មោះ VH Online shop ផុសលក់វែនតាការពារជំងឺកូវីដ១៩

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ផុសលក់វែនតាការពារជំងឺកូវីដ១៩ ដែលជាព័ត៌មានមិនពិត ត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកធ្វេីការណែនាំ អប់រំ និងធ្វេីកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទាំងបំពានច្បាប់ និងភូតកុហកមហាជន។ នេះបើតាមFacebook ផ្លូវការស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញផ្សាយពីរសៀលថ្ងៃទី៤ ខែមេសា។
សមត្ថកិច្ចបានអោយដឹងថា៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៩”៣០នាទីព្រឹក ដោយមានការសហការរវាងនាយកដ្ឋានប្រឆាំងបទល្មេីសបច្ចេកវិទ្យា ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា និងអធិការនគរបាលខណ្ឌបឹងកេងកង កំលាំងនគរបាលប៉ុស្តិ៍បឹងកេងកងទី២ បានចុះទៅនាំខ្លួនឈ្មោះ ហំ យូហាន ភេទប្រុស អាយុ២៤ឆ្នាំ ស្នាកនៅផ្ទះជួលលេខ១២Eoផ្លូវ ២៧៦ក្រុម២៩ភូមិ០៤ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នពេញ មានមុខរបរលក់វ៉ែនតាដែលជាម្ចាស់ផេកឈ្មោះ VH Online shopបានផុសព័ត៌មានមិនពិត តាមបណ្តាញសង្គមហ្វេសបុកឈ្មោះ VH Online shop ផ្សព្វផ្សាយលក់វ៉ែនតាការពារភ្នែកពីមេរោគគ្រប់ប្រភេទពិសេសគឺ COVID-19 កាលពីថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២០ កាលពីវេលាម៉ោង០៩”៣៥នាទីយប់ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកង២ដើម្បីធ្វើការសាកសួរ ។

បុរសម្នាក់ឈ្មោះ ហំ យូហាន បានធ្វេីការសុំទោសជាសាធារណ: និងទទួលនូវកំហុសដែលខ្លួនបានផុសខុសពីការពិត ។ សមត្ថកិច្ចក៏បានធ្វេីការណែនាំ អប់រំ ធ្វេីកិច្ចសន្យា និងថតវីដេអូដេីម្បីសុំទោសជាសាធារណ:នូវកំហុសរបស់ខ្លួនដែលបានផុសព័ត៌មានមិនពិតដែលធ្វេីឲ្យប្រជាពលរដ្ឋទូទៅមានការយល់ច្រឡំ៕ សហការី


ចែករំលែក៖