ខេត្តកណ្តាល៖ ជនសង្ស័យជាឃាតក បានបាញ់សម្លាប់អតីតប្រពន្ធ និងកូនម្នាក់ទៀតរងរបួស នៅផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយជាមន្ត្រីនគរបាលប៉ុស្តិរដ្ឋបាលភ្នំពេញថ្មី ពេលនេះម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី៦ ខែមេសា នេះ គឺខាងកម្លាំងសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ នគរបាលខេត្តកណ្តាល នគរបាលខណ្ឌសែនសុខ កំពុងតាមប្រម៉ាញ់ ជនដៃដល់ ជាឃាតក បាញ់សម្លាប់អតីតប្រពន្ធ និងកូនស្រីរបួសធ្ងន់នៅ ស្រុកកៀនស្វាយ ។
អាចនឹងឃាត់ខ្លួនក្នុងយប់នេះ ដោយសារសមត្ថកិច្ចប្រដេញ តាមមុខសញ្ញាដោយជំនាញ និងយកចិត្តទុកដាក់បំផុត ដើម្បីនាំខ្លួនជនបង្កមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
ដោយ៖ សិលា