ខេត្តព្រះសីហនុ៖ បុរសព្រូឡានម្នា ក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេ តុ ក្រោយឡានស្ទូចក្នុងក្រុមការងា ររបស់ខ្លួនថយមកកិន នៅការដ្ឋានធ្វើផ្លូវវត្តលើចុះ មកសង្កាត់លេខ២ក្រុងព្រះសីហនុ វេលាម៉ោងជិត៧យប់ថ្ងៃ៦មេសា២០២០នេះ ។ សមត្ថកិច្ចប្រាប់ថា នេះជាគ្រោះថ្នាក់ការងារ រវាងអ្នកបើកបរនិងព្រូឡាន និងថាក្រោយកើតហេតុអ្នកបើកបរឡា នស្ទូចបានរត់គេចខ្លួន។ បើតាមសមត្ថកិច្ចថា មូលហេតុកើតឡើងដោយសាររថយន្តនេះ ស្ទួចដែកធ្វើផ្លូវ ក្រោយពីទម្លាក់ដែកចុះហើយ អ្នកបើកបរ បាន បើកថយក្រោយ បណ្តាលអោយកៅស៊ូតង់សំរាប់ក្រាលធ្វើផ្លូវរមូល ទាញយកជនរងគ្រោះដែលកំពុងសុីញ៉ូ រថយន្ត ចូលក្រោមកង់រថយន្តបណ្តាលអោយកិនស្លា ប់ភ្លាមៗនៅកន្លែងកើតហេតុ។
ជនរងគ្រោះឈ្មោះ ដោប ដេត ភេទប្រុស អាយុ២៦ ឆ្នាំ មុខរបរ ព្រូរថយន្ត មានស្រុកកំណើតស្រុកមេសាង ខេត្តព្រែវែង។
បច្ចុប្បន្នសា កសពបានប្រគល់អោយក្រុមគ្រួសា រយកទៅធ្វើបុណ្យតាមប្រពៃណីយ៍៕ ឆ្លាម សមុទ្រ