ភ្នំពេញ ៖ បុរសម្នាក់ បានបេីករថយន្តដឹកសាំងរបស់ក្រុមហ៊ុនSokimex ធ្វេីដំណេីរក្នុងល្បឿនលឿនហេីយរ៉េចង្កូតទៅបុកឃឿនពុះចែកទ្រូងផ្លូវនឹងបង្គោលភ្លេីងបាក់អស់០១ដេីម កាលពីវេលាម៉ោង១០នឹង៣០នាទីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធិ៍ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
តាមការរៀបរាប់ពីបុរសម្នាក់ដែលជាតៃកុងរថយន្តបង្កបានប្រាប់ឲ្យដឹងថា គាត់បានបេីករថយន្តដឹកសាំងឲ្យក្រុមហ៊ុនSokimex ដោយរថយន្តខាងលេីម៉ាកHiyundai ក្បាលពណ៍ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ3A.6522 បានដឹកសាំងដែរមានចំណុះ៨០០០លីត្រចេញពីភ្នំពេញទៅដាក់ឲ្យម៊ូយនៅខេត្តព្រៃវែង លុះនៅពេលត្រលប់មកភ្នំពេញវិញបានធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ១ទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចក្បែរមន្ទីពេទ្យជោរៃ ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាកបានវ៉ាខាងស្ដាំរថយន្តរបស់គាត់ក៏បានអកហ្សឺរ៉េចង្កូតទៅបុកឃឿនពុះចែកទ្រូងផ្លូវរួចជ្រុលទៅបុកបង្គោលភ្លេីងបាក់អស់មួយដេីមរៀបដល់ដីរងការខូខាតយ៉ាងដំណំ ។ ឯរថយន្តបង្កបានដាច់កាឡេរបេីកទៅមុខលែងរួច សំណាងល្អដែរមិនមានអ្នកណារងរបួសឡេីយ។
ក្រោយកេីតហេតុសមត្ថកិច្ចជំនាញបានធ្វេីការវាស់វែងនឹងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំអ្នកដំណាងខាងរថយន្តចូលខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់៕ដោយ៖ ភារ៉ា ដង្កោ






