ខេត្តរតនគិរី៖ក្មេងទំនើងម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីបានឈ្លោះទាស់ទែងពាក្យសំដីគ្នាឈានដល់បង្ករហិង្សាដោយចេតនា បណ្តាលឱ្យគូទំនាស់ម្នាក់របួសធ្ងន់។
ការបង្ករជំលោះពាក្យសំដីរហូតឈានដល់ប្រើអំពើហឹង្សារនោះបានកើតឡើងនៅវេលាម៉ោង២១.៣០នាទីថ្ងៃទី៣ ខែមេសាឆ្នាំ២០២០ត្រង់ចំណុចលើស្ពានអូរលីងស្ថិតក្នុងភូមិកាចូនក្រោមឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី។
ប្រភពថាក្មេងទំនើងដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនឈ្មោះ វី ប៊ុនរុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិទំពួន មុខរបមិនពិតប្រាកដមានទីលំនៅភូមិ.ឃុំខាងលើជាមួយគ្នា។
ប្រភពបន្តថាក្មេងទំនើងនោះតែងតែបង្កអសន្តិសុខដល់សង្គមនិង
ធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានការភ័យខ្លាចផងដែរ។
ក្នុងហេតុការនោះដែរធ្វើឱ្យជនរងគ្រោះឈ្មោះ មាន សានឃាន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិទំពួន មុខរបរសិស្ស មានទីលំនៅភូមិ.ឃុំកើតហេតុខាងលើ ដោយរងរបួសធ្ងន់ត្រង់ក្បាលដេជាច្រើនថ្នេរទៀតផង។
មន្ត្រីនគរបាលរដ្ឋបាលឃុំបន្ទាប់ពីទទួលបានដំណឹងភ្លាមក៏បានដឹកនាំកម្លាំងចុះស្រាវជ្រាវឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យភ្លាមៗផងដែរហើយបានធ្វើការឃុំខ្លួនបណ្តេះអាសន្ននៅអធិការដ្ខាននគរបាលស្រុកវើនសៃដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការបន្តទៅតាមនីតិវិធីច្បាប់ផងដែរ៕ដោយ៖ជីវ័ន្ត