ភ្នំពេញ ៖ ក្រុមអ្នកព្យាករក្រសួងធនធានទឹកនិងឧតុនិយមរកឃេីញថា ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២០នៅក្នុងសប្តាហ៍ទី២ ខែមេសា បណ្តាខេត្តនានា ធាតុអាកាសក្តៅនឹងអាចថមថយចុះមួយកម្រិតដោយជាទូទៅសីតុណ្ហភាពអតិបរមាមានពី ៣២-៣៧°C និងណែនាំបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២០បានបញ្ជាក់មូល ហេតុថាដោយសារតែជ្រលងសម្ពាធទាប់បង្កើនឥទ្ធិពលមកលើកម្ពុជា ។
ក្រុមការងារអ្នកព្យាករក្រសួងធនធានទឹក បានបញ្ជាក់ទៀតថា ស្ថានភាពបែបនេះ នឹធ្វេីអោយអាកាសធាតុដូចខាងក្រោមនេះ៖
១- បណ្ដាំត្តនៅតំបន់វាលទំនាបកណ្ដាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧°c ។ បណ្តាខេត្តនានា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅបង្គរ ក្នុងនោះមានផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើន ។
២- បណ្ដាខេត្តនៅខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C ។ ផ្នែកមួយចំនួន នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅមធ្យម ។
៣-ខេត្តទៅតំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°c
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C ។ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ។
ក្រៅពីនេះ ក្រុមការងារក្រសួងធនធានទឹកអោយបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ជាមួយគ្នានឹងធាតុអាកាសក្តៅចុះថមថយបន្តិច ៕