ព័ត៌មានទាន់ហេតុការណ៍៖

ងោកមួយភាំងបើករថយន្តដឹកទឹកកកបុកក្បាលព្រួញពុះចែកទ្រូងផ្លូវកល់ជាប់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បើករថយន្តដឹកទឹកកកងោកមួយភាំងជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងរថយន្តកល់ជាប់ពីលើផ្អៀងមួយចំហៀងសំណាងមិនបង្កឲ្យមានរងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង ១០ នាទីយប់ថ្ងៃទី ៧ ខែមេសាឆ្នាំ ២០២០ នៅចំណុចមុខទីស្តីការក្រសួងសុខាភិបាល តាមបណ្ដោយធ្វើ ២៨៩ក្នុងសង្កាត់បឹងកក់ ២ ខណ្ឌទួលគោករាជធានីភ្នំពេញ។
តាមការរៀបរាប់ពីម្ចាស់រថយន្តបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគេបើករថយន្តដឹកទឹកកកមួយគ្រឿងក្បាលពណ៌សពាក់ស្លាកលេខភ្នំពេញ2AC-2154ដឹកទឹកកកចេញពីរោងចក្រនៅម្ដុំផ្សារព្រែកព្នៅយកមកដាក់ឲ្យម៉ូយនៅក្នុងភ្នំពេញក្រោយពីដាក់ឲ្យម៉ូយអស់រួចរាល់ហើយក៏បានបើករថយន្តយកទៅទុកនៅរោងចក្រទឹកកកវិញដោយធ្វើដំណើរតាមបណ្ដោយផ្លូវ ២៩៨ ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរូបគេងោកមួយភាំងរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្តកល់ពីលើក្បាលនាគចែកទ្រូងផ្លូវជាប់និងផ្អៀងមួយចំហៀងសំណាងមិនក្រឡាប់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ម៉ោងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
ដោយ​ ៖ សុខាសែនជ័យ​

ចែករំលែក៖