ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង នៅត្រង់ចំណុចខាងលិចរង្វង់មូលនា ងបីគួរស្រូវ ប្រមាណ២០០ម៉ែត្រ ក្នុងភូមិប្រធាត សង្កាត់រលួស ខណ្ឌដង្កោ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅកាលពីវេលាម៉ោង១២ និង៣០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២០ ។
ម្ចាស់ផ្ទះមានឈ្មោះ អាង ណាក់ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តីរាជការ និងប្រពន្ធមានឈ្មោះ ចាន់ ស្រីតូច អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ។ ផ្ទះដែលឆេះមានទំហំ៦ម៉ែត្រ គុណនិង ១៥ម៉ែត្រ ក្រោមថ្ម ឈើលើ ២ខ្នងប្រក់ស័ង្កសី ផ្ទះគ្មានលេខ ផ្លូវលេខ១០៤ ក្នុងភូមិប្រធាន សង្កាត់ រលួស ខណ្ឌដង្កោ។
បេីតាមសម្ដីប្រជាពលរដ្ឋដែលរស់នៅ ជិតខាងបានឲ្យដឹងថា ដំបូងឡើយពួកគាត់ឃើញភ្លើងឆាបឆេះ ពីខាងក្រោយខាងលើដំបូលផ្ទះយ៉ា ងសន្ធោសន្ធៅ បង្កឱ្យមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុ ងភូមិ ពួកគាត់ក៏បាន រាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូ លដ្ឋានក៏បានទំនាក់ទំនងទៅរថយន្តពន្លត់អគ្គីភ័យបានចុះមកបាញ់ទឹកពន្លត់ដល់កន្លែងកើតហេតុជាបន្តបន្ទា ប់ រថយន្តពន្លត់អគ្គីភ័យមកដល់កន្លែ ងកើតហេតុចំនួន ៣ គ្រឿងបានបាញ់ឲ្យរលត់ជាស្ថាពរនៅ វេលាម៉ោង ១និង ២០នាទីយប់នៅថ្ងៃខែឆ្នាំដដែល ។ ការប្រើប្រាស់រថយន្តពន្លត់អគ្គី ភ័យអស់ចំនួន ៣ គ្រឿង ចំណែកឯការខូចខាតគឺផ្ទះពីរខ្នងឆេះ ទាំងស្រុង ។ ចំពោះ មូលហេតុ សមត្ថកិច្ចមិនទាន់ដឹងនៅឡើយ។
បើតាមសម្ដីម្ចាស់ផ្ទះបានប្រាប់ សារព័ត៌មានឲ្យដឹងថាពួកគាត់ ទុកផ្ទះនេះចោលរយៈពេលជាង ២ខែមកហើយ ដោយផ្ទះនេះចាក់សោចោលសូម្បីតែភ្លើងក៏ខាងអគ្គីសនីផ្តាច់ចោលដែរ ដោយសារមិនបានបង់លុយឲ្យពួកគាត់។ ហើយខណៈពេលដែលភ្លើងកំពុងតែឆេះ ក៏មានប្រជាពលរដ្ឋដែលរស់នៅក្បែ រផ្ទះបានខលប្រាប់គាត់ថាផ្ទះគាត់ ត្រូវបានអគ្គីភ័យឆាបឆេះទៅហើយ។ ហើយជំហានដំបូងគាត់ជាម្ចាស់ផ្ទះ បានសន្និដ្ឋានថាប្រហែលជាមានអ្នកណាលួចដុតផ្ទះរបស់គាត់ហើយដោយសា រតែផ្ទះរបស់គាត់គ្មានភ្លើងអគ្គិ សនី ហើយក៏គ្មានអ្នកនៅផ្ទះដែរគឺចាក់ សោរចោល ៕ដោយ៖ ភារ៉ា ដង្កោ