កាណាដា៖ កម្មវិធីប្រណាំងរថយន្តGrand Prix ដែលធ្វើឡើងនៅប្រទេសកាណាដាបានក្លាយជាការប្រណាំងរថយន្តលំដាប់ Formula 1 ចុងក្រោយបង្អស់ដែលត្រូវបានពន្យារពេលដោយសារវិបត្តិនៃការរីករាលដាលវីរុសកូរ៉ូណា។ ការប្រណាំងនេះគឺជា ប្រណាំងលើកទី ៩ ដែលត្រូវរងផលប៉ះពាល់ដោយសារកូវីដ-១៩រហូតមកដល់ពេលនេះ។
កម្មវិធីប្រណាំងរថយន្តលំដាប់អន្តរជាតិនេះគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមិថុនា ប៉ុន្តែអ្នករៀបចំកម្មវិធីត្រូវធ្វើការសម្រេចចិត្តនៅពេលនេះប្រសិនបើវិបត្តិវីរុសមួយនេះអូសបន្លាយកាន់តែធ្ងន់ធ្ងរ។ កម្មវិធីប្រណាំងដ៏ធំមួយនេះជាព្រឹត្តិការណ៍ប្រកួតដ៏សំខាន់សម្រាប់រដូវក្តៅឆ្នាំនេះ។
លោក Francois Dumontier ប្រធានសហព័ន្ធកីឡាប្រណាំងរថយន្ត Grand Prix របស់កាណាដាបានមានប្រសាសន៍ថា “ខ្ញុំមានមោទនភាពដែលបានឃើញនូវគំនិតផ្តួចផ្តើមនិងការជឿនលឿនផ្នែកបច្ចេកទេសដែលផ្តើមចេញពីរូបមន្តទី១ កំពុងត្រូវបានអនុវត្តក្នុងពេលមានវិបត្តិនេះ”។
លោកបន្ថែមថា “នៅពេលនេះវាជាការសំខាន់ណាស់ដែលថាមពលក្នុងខ្លួនទាំងអស់របស់យើងត្រូវបានដាក់បញ្ចូលគ្នាដើម្បីយកឈ្នះ Covid-19 ។ យើងនឹងស្វាគមន៍អ្នកទាំងអស់គ្នាឡើងវិញដោយបើកចំហរនៅឯទីលាន Circuit Gilles Villeneuve ឱ្យបានឆាប់ និងដើម្បីឱ្យមានសុវត្ថិភាពសម្រាប់អ្នកទាំងអស់គ្នា ក្រោយពេលយើងយកឈ្នះ Covid-19ដោយជោគជ័យ”៕ដោយ៖ ភារៈ