ព័ត៌មានទាន់ហេតុការណ៍៖

តុលាការខេត្តកណ្តាលឃុំខ្លួនជនសង្យ័យ០៨នាក់ ពាក់ពន្ធ័ករណីផឹកស៊ីបង្កហិង្សា និងវាយបំផ្លាញទ្រព្យសម្បត្តិ

ចែករំលែក៖

ខេត្ត​កណ្តាល៖ លោក អាត ចន្ទ័ដារា ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ បានសម្រេចចេញដីការឃុំខ្លួនក្រុមជនសង្យ័យ០៨នាក់ ពាក់ពន្ធ័ករណីផឹកស៊ីបង្ករហិង្សា និងវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដ៌ទៃ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ហិង្សាដោយចេតនា និងធ្វើអោយខូចខាតដោចេតនា” តាមមាត្រា២១៧ និងមាត្រា៤១០ នៃក្រមព្រហ្មទណ្ឌ។

ប្រព្រឹត្តិនៅភូមិ​ ជើង​ព្រៃ​ទី៣ ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្តកណ្តាល កាលពីថ្ងៃ​ទី០៤ ខែ​មេសា​ ឆ្នាំ២០២០ វេលាម៉ោង២០និង៤០នាទី

ជនត្រូវចោទ០៨នាក់ទី១ឈ្មោះ​ អុន​ វណ្ណារិទ្ធ​ ហៅ​ អយ​ ភេទប្រុស​ អាយុ​២០ឆ្នាំ​ មានទីលំនៅភូមិ​ទឹក​នឹម​ ឃុំ​កណ្តោក​ ស្រុកណ្តាលស្ទឹង​ ខេត្ត​កណ្ដាល​ មុខ​របរ​ និសិ្សត​ ទី២ឈ្មោះ​ ណាន​ វណ្ណា​ ហៅ​យុទ្ធ​ ភេទប្រុស​ អាយុ​២២​ ឆ្នាំ​ មានទីលំនៅភូមិ​តាដោល ឃុំ​ អំពៅព្រៃ​ ស្រុកកណ្តាលស្ទឹង​ខេត្ត​កណ្ដាល​ មុខរបរ​ កម្ម​ករព្រលានយន្តហោះថ្មី ទី៣ឈ្មោះ​ ម៉ៅ​ សុខជយ័​ ភេទប្រុស​ អាយុ​២០ឆ្នាំ​ មានទីលំនៅភូមិ​ជេីងព្រៃ​ទី៣​ ឃុំ​អំពៅព្រៃ​ ស្រុក​កណ្ដាល​ស្ទឹង​ មុខរបរ​ និសិ្សត​ ទី៤.ឈ្មោះ​ លឹម​ សុខគង់​ ភេទប្រុស​អាយុ​ ២០ឆ្នាំ​មានទីលំនៅភូមិ​ អំពៅព្រៃ​ទី២​ ស្រុកកណ្តាលស្ទឹង​ មុខរបរ​និសិ្សត​ ទី៥ឈ្មោះ​ ជា​ សុខហេង​ ភេទប្រុស​ អាយុ​១៨ឆ្នាំ​មានទីលំនៅភូមិ​បឹងខ្យាង​ ឃុំបឹងខ្យាង​ ស្រុកកណ្តាលស្ទឹង​ ទី៦.ឈ្មោះ​ ខែម​ ជៀបឡាយ​ អាយុ​២០ឆ្នាំ​មានទីលំនៅភូមិ​ បឹងខ្យាង​ ឃុំ​ បឹង​ខ្យាង ស្រុកកណ្តាលស្ទឹង​ មុខរបរ​និសិ្សត​ ទី៧ឈ្មោះ​ អាត់​ សំអឿន​ អាយុ​ ២០ឆ្នាំ​ មានទីលំនៅភូមិ​ កំពង់តាឡុង​ ឃុំ​បឹង​ខ្យាង​ ស្រុកកណ្តាលស្ទឹង​ មុខរបរ​និសិ្សត​ និងទី៨ឈ្មោះ​ ចន​ ចិត្រា​ ភេទប្រុស​អាយុ​១៩ឆ្នាំ​ មានទីលំនៅភូមិ​ បឹង​ខ្យាង​ ឃុំ​ បឹង​ខ្យាង​ស្រុកកណ្តាលស្ទឹង​ មុខរបរ​និសិ្សត​។

ជនរងគ្រោះ ឈ្មោះ​ សុផុន​ ភារ: ភេទប្រុស​​ អាយុ​ ២០ឆ្នាំ មានទីលំនៅភូមិ​តាដោលទី២ ឃុំ​ អំពៅព្រៃ​ ស្រុកកណ្តាលស្ទឹង​ ខេត្ត​កណ្ដាល​ មុខរបរ​ លក់ដូរ(ម្ចាស់កញ្ចុះ)។

នគរបាលស្រុកកណ្តាលស្ទឹងបានប្រាប់អោយដឹងថា៖
ជនសង្ស័យ០២ក្រុម​ បានមកផឹកសុីនៅក្នុងកញ្ជុះយីហោ​ ជូន​ សម្ភស្ស​ដាមី ស្ថិតក្នុង​ក្នុង​ភូមិ​ឃុំ​កេីតហេតុ​ខាង​លេី​ បន្ទាប់​មក​ជន​សង្ស័យ​ទាំង​២​ក្រុម​ បានទាក់​ពាក្យ​សម្ដី​គ្នា​ ហេីយបានយកចានចង្កឹះថ្ម​ និង​ ដបស្រា​ស្ពាយ គប់លេីគ្នា​ទៅវិញ​បណ្តាល​ឲ្យរបួស​ទាំង​សងខាង​ និងបែកចានចង្កឹះអស់ ៥០ចាន​និង​ខូចខាត​ខាតម៉ូតូ១គ្រឿង​ ឃេីញដូចនោះជនរងគ្រោះបានរាយការណ៍ ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​អំពៅព្រៃ ​ចុះទៅ​ដល់កន្លែង​កេីតហេតុ​ឃាត់​ខ្លួន​ជន​សង្ស័យទាំង២ក្រុម​បញ្ជូន​មកកាន់​អធិការ​ដ្ឋាន​ដើម្បី កសាង​សំណុំរឿង​បន្តចាត់ការតាមនីតិវិធី៕ ដោយ៖ ឆ ដា


ចែករំលែក៖