ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៩:០០នាទី ។
អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដោយមានលទ្ធផលដូចខាងក្រោម៖
១- ការពិនិត្យសុំបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦ នូវ សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន។
២- ការពិនិត្យសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ ចំនួន ៣រូប ៖ ឯកឧត្តម គោស៊ុំ សារឿត លោកជំទាវ អ៊ុន សុគន្ធា និងឯកឧត្តម ចេវ គឹមហេង។
៣- ការពិនិត្យ និងសម្រេចសេចក្តីព្រាងរបៀបវារៈ ទី៣ ទី៤ ទី៥ និងកាលបរិច្ឆេទ បន្តសម័យប្រជុំ លើកទី៤ នីតិកាលទី៦៕ សិលា