ខេត្តស្វាយរៀង៖ មានករណីហិង្សាមួយបានកើតឡើងបណ្ដាលអោយភាគីទាំងសងខាងរងរបួសធ្ងន់២នាក់ ត្រូវបានបញ្ជូនដឹកមកកាន់មណ្ឌលសុខភាពឃុំច្រេស ខណៈមានជម្លោះរឿងដុតផាវបោះចូលទៅរកផ្ទះគេ។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី១២ខែមេសាឆ្នាំ២០២០ស្ថិតនៅភូមិត្រពាំងដៀលើ ឃុំច្រេស ស្រុកចន្រ្ទា។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា៖ ជនសង្ស័យដែលបង្កហេតុគប់ផាវចូលផ្ទះគេមានឈ្មោះយឿន សង្ហាន់ អាយុ២៥ ឆ្នាំមុខរបរកម្មកររោងចក្រ រស់ក្នុងភូមិឃុំកើតហេតុខាងលើ។
ចំណែកភាគីម្ខាងទៀតមានឈ្មោះ ខាន់ ស៊ីដន អាយុ២៥ឆ្នាំមុខរបរកម្មកររោងចក្រ រស់ក្នុងភូមិឃុំជាមួយគ្នា។
ប្រភពបន្តថា៖ ដើមហេតុដែលបណ្ដាលអោយមានករណីហឹង្សានេះកើតឡើងដោយសារតែឈ្មោះយឿន សង្ហាន់ បានយកផាវបោះចូលផ្ទះឈ្មោះយឿន សង្ហាន់ បង្កជាជម្លោះពាក្យសំដីរហូតក្លាយជាហិង្សា ប្រតាយប្រតប់គ្នានឹងកាំបិតបណ្តាលអោយរងរបួសទាំងសងខាងគឺឈ្មោះសង្ហាន់របួសដៃស្តាំត្រូវគ្រូពេទ្យដេរអស់៤ថ្នេរនិងរងរបួសបាក់កដៃខាងឆ្វេង រីឯឈ្មោះស៊ីដន របួសបែកមាត់ហូរឈាមដេរចំនួន០៥ថ្នេរ និងរបួសលើទ្រូងដាច់ប្រវែង១សង់ទីម៉ែត្រ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិនគរបាលរដ្ឋបាលច្រេសឃាត់ខ្លួនបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពឃុំច្រេសបណ្ដោះអាសន្នដោយដាក់កម្លាំងយាម រង់ចាំស្ថានភាពមុខរបួសធូរស្រាលទើបបញ្ជូនមកការិយាល័យនគរបាលជំនាញចាត់ការតាមច្បាប់៕ដោយ៖ យឹម សុថាន