ខេត្តព្រះសីហនុ៖ នៅថ្ងៃច័ន្ទ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័កពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១២និង១០នាទីកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះបង្រ្កាបករណីជួញដូរ និងរក្សាទុកខុសច្បាប់នូវសារធាតុញៀនមួយកន្លែងនៅក្នុងផ្ទះក្នុងភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់។
បើតាមការឲ្យដឹងពីសមត្ថកិច្ចនគរបាលនៃអធិការរដ្ឋាននគរបាលស្រុកព្រៃនប់បានឲ្យដឹងថា៖ ជនសង្ស័យ
ទី១-ឈ្មោះសែម ញ៉ុង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
ទី២-ឈ្មោះភា រឹទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្ពព្រះសីហនុ ។
សមត្ថកិច្ច ចាប់យកវត្ថុតាងរួមមានដូចខាងក្រោម៖
-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន១៤ កញ្ចប់(ធំ ១១ កញ្ចប់ និងតូច ០៣ កញ្ចប់) ទម្ងន់ ទូរស័ព្ទដៃចំនួន០៣ គ្រឿងម៉ាក(អាយហ្វូន6ភ្លើសពណ៍ប្រផេះ អូបពោរេណូពណ៍ស និងណូគាពណ៍ខៀវ) ។
បច្ចុប្បន្នជនសង្ស័យទាំងពីររួមទាំងវត្ថុតាងត្រូវបាននាំទៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់វិធានការតាមនីតិវិធី៕ ស សម