ខេត្តស្វាយរៀង៖ក្មេងប្រុសម្នាក់ មិនទាន់គ្រប់អាយុបេីកបររថយន្តលើ ផ្លូវសាធារណះរួមទាំងប្អូនម្នាក់ ដែលរួមដំណើរត្រូវបានសមត្ថកិច្ចនគរបាលស្រុកបានហៅមកសាកសួរនិងធ្វើការអប់រំអោយអាណាព្យាបាលធ្វើកិ ច្ចសន្យាចំពោះសមត្ថកិច្ចអោយកូ នបញ្ឈប់ជាបន្ទាន់ក្នុងការបើ កបរមិនអោយប្រព្រឹត្តកំហុសខុសឆ្គងបន្តទៀត។
ការហៅមកសាកសួរនេះធ្វើឡើងកាលពីវេ លាម៉ោង៤និង៤៦នាទីរសៀលនៅថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២០នៅភូមិវាល្ងើត ឃុំកំពង់ចំលង ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង ។
បើតាមលោកពិន អាន អធិការនគរបាលស្រុ កស្វាយជ្រំបានអោយដឹងថាក្មេងប្រុ សមិនទាន់គ្រប់អាយុបើកបររថយន្តមា នឈ្មោះសុខ ចាន់រ៉ាឌី អាយុ១២ឆាំ្ន រស់នៅភូមិវាល្ងើត ឃុំកំពង់ចំលង ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង ។
ប្រភពបន្តថារីឯឪពុកមានឈ្មោះសុខវុទី្ធ អាយុ៣៦ឆាំ្នមុខរបរបើ កបររថយន្តដឹកទំនិញនៅក្រុងបាវិត និងម្តាយឈ្មោះវ៉ែន សុម៉ាលីភេទស្រីអាយុ៣៥ឆាំ្នមុ ខកម្មករកាត់ដេរោងចក្រ។
ប្រភពបន្តថា បន្ទាប់ពីឃេីញបណ្ដាញសង្គម ហ្វេសប៊ុក បង្ហោះ ក្មេងមិនគ្រប់អាយុបេី កបររថយន្ត បង្ករអោយមានការរិះគន់ខ្លាំង លោកស្នងការនគរបាលខេត្តបានបញ្ជា រអោយរូបលោក បានស្រាវជ្រាវរកឃេីញ និង បានហៅមកធ្វើការអប់រំអោយអាណាព្យា បាលធ្វើកិច្ចសន្យាចំពោះសមត្ថកិ ច្ចអោយកូនបញ្ឈប់ជាបន្ទាន់ក្នុ ងការបើកបរ។
មហាជនក៏បានធ្វើការរិះគន់ទៅលើឪពុ កម្តាយដែលបណ្ដែតបណ្តោយអោយកូនអោ យបើករថយន្តទំនើងតាមចិត្តគ្មានគិ តថាអាចបណ្ដាលអោយមានគ្រោះថ្នាក់ ដល់អ្នកផ្សេងពិសេសយកអាយុជីវិតទៅ ប្រលែងលេងផងដែរ។យឹម សុថាន

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច