ភ្នំពេញ៖ ក្តីត្រេចអរ សម្រាប់ជីវិតមនុស្សជាតិ ជៀសផុតពីជំងឺក៏កាចសហាវ កូវីដ-១៩ អាចឈានមកដល់។ សង្ឃឹមថា នឹងឃើញលទ្ធផលឆាប់ៗនាពេលខាងមុខចំពោះ
វ៉ាក់សាំងAdenovirus សម្រាប់ជំងឺវីរុសCOVID-19 ត្រូវបានឈានដល់ដំណាក់កាលពិសោធន៍ព្យាបាលជំងឺលើកទី២ នៅប្រទេសចិន។
សូមបញ្ជាក់ថា៖ នាថ្ងៃទី១២ ខែមេសា វ៉ាក់សាំងAdenovirus សម្រាប់ជំងឺវីរុសCOVID-19 ដែលត្រូវបានស្រាវជ្រាវដោយក្រុមអ្នកជំនាញដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធា ប្រទេសចិន ត្រូវបានឈានដល់ដំណាក់កាលពិសោធន៍ព្យាបាលជំងឺលើកទី២។
ក្នុងបណ្ដាញប្រព័ន្ធផ្សព្វផ្សាយរបស់អង្គការសុខភាពពិភពលោកបានប្រកាសថា នេះជាវ៉ាក់សាំងសម្រាប់ជំងឺវីរុសCOVID-19តែមួយគត់លើពិភពលោក ដែលបានឈានដល់ដំណាក់កាលពិសោធន៍ព្យាបាលជំងឺលើកទី២។
4月12日,由中国军事科学院军事医学研究院生物工程研究所陈薇院士团队研发的腺病毒载体重组新冠病毒疫苗开展二期临床试验。世界卫生组织官网公布,这是全球目前唯一进入二期临床试验的新冠病毒疫苗。
On April 12th, the adenovirus vector vaccine, being developed by a research team led by Academician Chen Wei of the Academy of Military Science of the Chinese People’s Liberation Army, entered its second phase of clinical trial. According to the World Health Organization, this is worldwide the first COVID-19 vaccine that has entered the second phase of clinical trial.
ប្រភព: ស្ថានទូតចិននៅកម្ពុជា