ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនឹងបុរសម្នា ក់ទៀតបើករថយន្តកូរ៉ូឡាមួយគ្រឿ ងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នទៅបុកម៉ូតូកង់បីឥណ្ឌាពីក្រោយពេញទំហឹងបណ្ដាលឲ្យស្ត្រី០២នាក់ជាភ្ញៀវរងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោ ង ១០និង ១០ នាទីយប់ថ្ងៃទី១៤ខែមេសាឆ្នាំ ២០២០ នៅចំណុចមុខភោជនីយដ្ឋានក្តាមស្រែ តាមបណ្ដោយផ្លូវជាតិលេខ ៤ក្នុងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនកើតហេតុគេឃើញបុ រសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួ យគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេ ញ1HX-4739ដឹកស្ត្រី០២នាក់ជាភ្ញៀវធ្វើដំណើរទិសដៅពីកើតទៅលិចលុះ មកដល់ចំណុចកើតហេតុខាងលើក៏មា នរថយន្តមួយគ្រឿងម៉ាកកូរ៉ូឡាពណ៌ សពាក់ស្លាកលេខភ្នំពេញ2S-1509បើ កបរដោយប្រុសម្នាក់រួមដំណើរនិងបុ រសម្នាក់ទៀតធ្វើដំណើរមកពីក្រោ យបុកកង់បីពីក្រោយពេញទំហឹងបណ្តា លឲ្យស្ត្រី០២នាក់ជាភ្ញៀវអង្គុ យនៅខាងក្រោយរងរបួសត្រូវបានបងប្អូនប្រជាពរដ្ឋនៅកន្លែងកើតហេតុនាំ គ្នាបញ្ជូនទៅសង្គ្រោះនៅឯមន្ទី រពេទ្យភ្លាមៗ។ចំណែកម៉ូតូកង់បីនិ ងរថយន្តរងការខូចខាតយ៉ាងដំណំដូ ចគ្នា។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋា នបានចុះមកដល់បានឲ្យភាគីទាំងសងខា ងធ្វើការសម្របសម្រួលគ្នាដោយខា ងភាគីរថយន្តបានចេញសំណងថ្លៃព្យា បាលទៅលើជនរងគ្រោះទាំង ពីរនាក់និងខូចខាតម៉ូតូកង់បីចំនួ ន ៣៣០ ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕សុខាសែនជ័យ