ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហុីយ៉ាន់ដាយទ្រុងដឹកទំនិញបុកពីក្រោយរថយន្តហុីយ៉ាន់ដាយCVXខ្ទេចកាប៊ីនខ្លួនឯងរងរបួសអ្នករួមដំណើរ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តម៉ាកហុីយ៉ាន់ដាយ១គ្រឿងបានបើកបរក្នុងល្បឿនបានជ្រុលទៅបុកពីក្រោយរថយន្តម៉ាកហុីយ៉ាន់ដាយប្រភេទទេសចរណ៍CVX១គ្រឿងទៀតដែលកំពុងឈប់ស្ងៀម បណ្ដាលឲ្យរងការខូចខាតក្រពិតខ្ទេចកាប៊ីនខ្លួនឯង ចំណែកបុរសដែលជាអ្នកជិះរួមដំណើរជាមួយអ្នកបើកបររថយន្តនេះបានរងរបួសយ៉ាងដំណំនិងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះភ្លាមៗដែរ រីឯរថយន្តហុីយ៉ាន់ដាយCVXរងការខូចខាតគូទក្រោយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវវ៉េងស្រេង ស្ថិតនៅក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្តដែលបើកបុកគេពីក្រោយនោះម៉ាកហុីយ៉ាន់ដាយពណ៍ស ពាក់ស្លាកលេខភ្នំពេញ3E-0970 ជាប្រភេទរថយន្តទ្រុងដឹកទំនិញ បើកបរដោយុវជនមិនស្គាល់អត្តសញ្ញាណម្នាក់ ហើយអ្នករួមដំណើរជាមួយគាត់ម្នាក់បានរងរបួសយ៉ាងដំណំ ។ចំណែករថយន្ត១គ្រឿងទៀតដែលឈប់ស្ងៀមហើយត្រូវរថយន្តខាងលើបុកពីក្រោយនោះម៉ាកហុីយ៉ាន់ដាយណ៍ស ពាក់ស្លាកលេខព្រះសីហនុ2A-7412 ជាប្រភេទរថយន្ត ទេសចរណ៍១៥កៅអី រងការខូចខាតខាងក្រោយ។
តាមប្រភពពីអ្នកឃើញហេតុការណ៍បាននិយាយថា នៅមុនពេលកើតហេតុគាត់បានឃើញរថយន្តម៉ាកហុីយ៉ាន់ដាយប្រភេទទេសចរណ៍CVX បើកបរក្នុងទិសដៅពីលិចទៅកើតហើយពេលទៅដល់ត្រង់ចំណុចកើតហេតុបានឈប់ចតអែបខាងនៅលើផ្លូវផ្លូវ។ស្របពេលនោះស្រាប់តែរថយន្តម៉ាកហ៊ីយ៉ាន់ដាយប្រភេទទ្រុងដឹកទំនិញបើកបរក្នុងទិសដៅស្របគ្នាទៅដល់បុកពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតក្រពិតខ្ទេចកាប៊ីនខ្លួនឯង ។មិនតែប៉ុណ្ណោះបណ្ដាលឲ្យបុរសម្នាក់ដែលជាអ្នកជិះក្នុងរថយន្តនោះរួមដំណើរជាមួយអ្នកបើកបររងរបួសយ៉ាងដំណំ ចំណែកឯរថយន្តហុីយ៉ាន់ដាយប្រភេទទេសចរណ៍CVX រងការខូចខាតផ្នែកខាងក្រោយ។បន្ទាប់មកអ្នករងរបួសត្រូវបានបញ្ជួនទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ ហើយកម្លាំងនគរបាលចរាចេណ៍ខណ្ឌពោធិ៍សែនជ័យបានចុះទៅធ្វើការវាស់វែងនិងនាំយករថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕សុខាសែនជ័យ​

ចែករំលែក៖