ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិទំពួនម្នាក់ឡើងដើមឈើយកឃ្មុំរអិលដៃធ្លាក់បាក់កស្លាប់

ចែករំលែក៖

ខេត្តរតនគិរី ៖ បុរស​២​នាក់​បាននាំគ្នា​ដើរ​ទៅរក​ឃ្មុំ​នៅក្នុង​ព្រៃឆ្ងាយពីផ្ទះ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៣ ខែមេសា​ឆ្នាំ​២០២០ កន្លងទៅនេះ នៅត្រង់ចំណុច​ព្រៃ​អូរ​រ៉ា​ពឿ​ង ស្ថិតនៅ​ក្នុងភូមិ​អុល ឃុំ​បា​តាង ស្រុក​លំផាត់ ខេត្តរតនគិរី ។ពេលដើរទៅដល់កណ្តាលព្រៃបុរសម្នាក់បានឃើញឃ្មុំមួយសម្បុកនៅលើមែកដើមផ្តៀក ក៏ឡើងទៅយកឃ្មុំនោះស្រាប់តែ​រអិលដៃធ្លាក់ពីលើដើមឈើបណ្តាលឲ្យបាក់.​ក​ស្លាប់​ ខណ:ដែលបុរសម្នាក់ទៀតឈរចាំនៅខាងក្រោម។

​មន្ត្រីនគរបាល​ប៉ុស្តិ៍រដ្ឋបាលបាតាងបាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ការ ផ្វា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​។ រីឯ​បុរស​ម្នាក់ទៀត​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ទេ​។​

​មន្ត្រីនគរបាល​ដដែលបាន​បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ​និង​អ្នករួមដំណើរ​ជាមួយ​បាននាំគ្នា​ដើររក​ឃ្មុំក្នុងព្រៃឆ្ងាយពីភូមិប្រហែលជាង៣គីឡូម៉ែត្រ។លុះ មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏បាន​ឃើញ​ឃ្មុំ​នៅលើ​ដើម​ផ្តៀក​ធំ​មួយ គ្រានោះ​ជនរងគ្រោះ​ក៏បាន​វ៉ៃ​បង្អោង​ឡើង​យកឃ្មុំតែឡើងបាន​ពាក់កណ្តាល​ដើមឈើ​មានកម្ពស់ជាង១០ម៉ែត្រក៏​របូតដៃ​ធ្លាក់​បណ្តាល​ឲ្យ​បាក់​.​ក​ស្លាប់​នៅ​នឹងកន្លែងកើតហេតុ។

​មន្ត្រីនគរបាល​បានបញ្ជាក់​ទៀតថា ក្រោយពេល​បានទទួល​ព័ត៌មាន​នេះភ្លាម កម្លាំង​ជំនាញ​នៃអធិការ​ដ្ឋាននគរបាលស្រុកលំផាត់បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បា​តាង​ចុះមក​ត្រួតពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​សព ដោយបានសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយរអិលដៃធ្លាក់ពីដើមឈើប្រាកដមែនរួចបានធ្វើកំណត់ហេតុប្រគល់​សព​ទៅ​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ប្រាថ្នា


ចែករំលែក៖