ខេត្តស្វាយរៀង៖បងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការ ដែលបម្រើការងារតាមមន្ទីរព្រមទាំងបងប្អូនកម្មករកម្មការិនីទាំងអស់នៃខេត្តស្វាយរៀង ដែលបានចូលរួមទប់ស្កាត់ប្រយុទ្ឋប្រឆាំងជំងឺកូវីដ-១៩ បានបន្តធ្វើការងារជាធម្មតា តាមការណែនាំរបស់រាជរដ្ឋាភិបាល រួមទាំងក្រសួងការងារ និងក្រសួងសុខាភិបាល ដេីម្បីសុវត្ថិភាពសុខភាពអាយុជីវិតរបស់យើងអស់គ្នាខណះរដ្ឋបាលខេត្តស្វាយរៀង សូមអរគុណ និងថ្លែងអំណរគុណ។
នៅក្នុងឱកាសនៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពីថ្ងៃទី ១៣-១៦ ខែ មេសា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តស្វាយរៀង សូមជូនពរបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គល និងសុខភាពល្អ ចៀសផុតពីជំងឺទាំងឡាយរួមទាំងជំងឺកូវីដ-១៩ ។
សូមបញ្ជាក់ថាអ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន៥ទៀត ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់៩៦នាក់ ហើយពុំមានករណីអ្នកឆ្លងថ្មីទេ គិតត្រឹមព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ បើយោងតាមការប្រកាសរបស់ក្រសួងសុខាភិបាល
ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន២៦នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ ដោយ៖យឹមសុថាន