ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់បានស្លាប់និងបុរស ស្ត្រី២នាក់ទៀតរងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធុនធំមួយគ្រឿងបុកប៉ះជាមួយម៉ូតូ២គ្រឿង

ចែករំលែក៖

 ខេត្តព្រះសីហនុ៖ ស្ត្រីម្នាក់បានស្លាប់និងបុរស ស្ត្រី២នាក់ទៀតរងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធុនធំមួយគ្រឿងបុកប៉ះជាមួយម៉ូតូ២គ្រឿង កាលពីម៉ោង២និង០០នាទីរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៧៧-១៧៨ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
 សមត្ថកិច្ចបានប្រាប់អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយនេះកើតឡើង រវាងម៉ូតូ ០១គ្រឿងម៉ាក DAELIM  ពណ៌ ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ចិន អូវ ភេទប្រុស អាយុ ៧៤ឆ្នាំ  មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លុះមកដល់ចំណុចខាងលើ បានឆ្លងផ្លូវពីកើត ទៅលិច ស្របពេលមានរថយន្ត ០១គ្រឿងម៉ាក FUSO ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ3C-8681 មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ បើកបរដោយឈ្មោះ អ៊ុន ពិសិទ្ធ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិបឹងក្តុល ឃុំកំពង់អុស ស្រុកពញ្ញាឭ ខេត្តកណ្តាល បានបុកម៉ូតូកំពុងឆ្លងផ្លូវនោះ ហើយរថយន្តមិនទាន់អស់ល្បឿន ក៍បានជ្រុលទៅបុកម៉ូតូ ០១គ្រឿងទៀត ម៉ាក HONDA-DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហន1I-2435 ដែលមានទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ ម៉ាត់ ហ្វារីដេស ភេទស្រី អាយុ ២៣ឆ្នាំ និងអ្នករួមដំណើរឈ្មោះ ជិ រុំលះ ភេទស្រី អាយុ ៤៨ឆ្នាំ អ្នក ទាំងពីរមានទីលំនៅភូមិបន្ទាយប្រិយ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
  គ្រោះថ្នាក់នេះបណ្តាលឲ្យស្លាប់មនុស្សចំនួន០១នាក់ និងរបួសមនុស្សចំនួន ០២នាក់ ៖
១. ស្ត្រីឈ្មោះ ម៉ាត់ ហ្វារីដេស អ្នកបើកបរម៉ូតូ HONDA DREAM ស្លាប់នៅនឹងកន្លែងកើតហេតុ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៍។
២. ឈ្មោះ ជិ រុំលះ អ្នករួមដំណើរ របួសធ្ងន់។
៣.ឈ្មោះ ចិន អូវ អ្នកបើកបរម៉ូតូ DAELIM របួសធ្ងន់។
    បច្ចុប្បន្នអ្នករបួសបានបញ្ជូនមកព្យាបាលទៅព្យាបាលនៅគ្លីនិក ឯកជន វាលរេញ។
ចំណែកអ្នកបើកបររថយន្តនគរបាលបានឃាត់ខ្លួនបណ្តោះអាសន្ន នាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។
វត្ថុតាងរថយន្ត និងម៉ូតូទាំងពីរត្រូវបានសមត្តកិច្ច យកមករក្សាទុកជាបណ្តោះ អាសន្ននៅអធិការដ្ឋាន នគរបាលស្រុកព្រៃនប់ ៕ដោយ៖ឆ្លាម សមុទ្រ

ចែករំលែក៖