អង់គ្លេស៖ ក្របខ័ណ្ឌបាល់ទាត់លីកកំពូលអង់គ្លេស Premier League បានបើកកិច្ចប្រជុំពិសេសមួយដើម្បីស្វែងរកដំណោះស្រាយលេងការប្រកួតដែលនៅសល់ឲ្យចប់សព្វគ្រប់ត្រឹមថ្ងៃទី៣០ ខែមិថុនាខាងមុខ។ ការអូសបន្លាយនេះគឺដោយសារតែវិបត្តិវីរុសកូរ៉ូណា ហើយការប្រកួតអាចនឹងធ្វើឡើងដោយបិទទ្វារ។
កិច្ចប្រជុំនេះធ្វើឡើងរវាងគណៈកម្មការរៀបចំការប្រកួត និងមន្ត្រីនៃក្លិបនីមួយៗ។ ការពន្យារពេលខុសប្រក្រតីរបស់ Premier League ដោយសារមេរោគកូវីដ-១៩ ឬកូរ៉ូណា បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់កិច្ចសន្យាមួយចំនួន រវាងក្លិប នឹងកីឡាករ មួយទៀតគឺរវាងក្លិបនឹងម្ចាស់ឧបត្ថម្ភលើក្លិបនីមួយៗ ដែលធ្វើឲ្យខាតបង់ថវិកាយ៉ាងច្រើន។
ចំណែកក្លិប Liverpool វិញត្រូវប្ដូរម្ចាស់អាវថ្មីពី New Balance ទៅ Nike នៅខែមិថុនាដូចគ្នា ដែលទាំងនេះសុទ្ធសឹងជាបញ្ហាត្រូវពិភាក្សា។
ដោយឡែកកីឡាករមួយចំនួនដូចជា Willian របស់ Chelsea និង Vertonghen របស់ Tottenham ត្រូវផុតកុងត្រានៅខែមិថុនាតែម្ដង ដែលជាបញ្ហាត្រូវបន្តឲ្យលេងក្នុងក្លិប ឬដើរចេញ៕ដោយ៖ ភារៈ


សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច