ព័ត៌មានទាន់ហេតុការណ៍៖

ទោះបីជាគ្មានករណីថ្មី នៃការចម្លងជំងឺកូវីដ១៩ នៅកម្ពុជា ក៏ក្រសួងសុខាភិបាល នៅតែអំពាវនាវឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នជាប់ជានិច្ច

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នជាប់ជានិច្ច ទោះបីជារយៈពេលប៉ុន្មានថ្ងៃមកនេះ មិនមានករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជានោះក៏ដោយ ។ នេះជាការអំពាវនាវ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល (CDC) បានបញ្ជាក់ថា៖ «ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ »។

សូមបញ្ជាក់ថា៖ សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ ករណីជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា មានត្រឹម១២២ករណីដដែល ខណៈអ្នកជាសះស្បើយ កើនដល់១០៥នាក់ នៅទូទាំងប្រទេស និងមានអ្នកជំងឺប្រមាណ១៧នាក់ប៉ុណ្ណោះ កំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ប៉ុន្មានថ្ងៃជាប់ៗគ្នា រកពុំឃើញអ្នកឆ្លងកូវីដ-១៩ ប៉ុន្តែសូមបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់  ពិសេសការណែនាំរបស់ក្រសួងសុខាភិបាល៕សហការី

 


ចែករំលែក៖