ព័ត៌មានទាន់ហេតុការណ៍៖

គិតត្រឹមថ្ងៃទី១៩ ខែមេសា ទូទាំងពិភពលោក អ្នកឆ្លងកូវីដ១៩កើនឡើង ២ .៣១០ ៥៧២ នាក់

ចែករំលែក៖

ពិភពលោក៖ គេហទំព័រ wikipedia នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ផ្សាយថា ៖ នៅទូទាំងពិភពលោក គិតមកត្រឹមថ្ងៃទី១៩ ខែមេសា បានកើនឡើង ២. ៣១០ ៥៧២ នាក់ ។ ក្នុងចំណោមអ្នកឆ្លងទាំងនោះមាន ១៥៨ ៦៩១ នាក់បានបាត់បង់ជីវិត ។ ប៉ុន្តែ ក៏មានអ្នកជំងឺក្នុងចំណោមនោះសរុប ៥៩០ ៦៨២ បានជាសះស្បើយវិញផងដែរ ។
សហរដ្ឋអាមេរិកជាប្រទេសរងគ្រោះច្រើនបំផុតដោយសារ កូវីដ១៩ ។ អាមេរិកមានអ្នកឆ្លងសរុប ៧៣៨ ៤៨៩ នាក់ ហើយក្នុងនោះបាត់បង់ជីវិត ៣៨ ៩១៧នាក់ និង ៦៥ ៤០៥ ជាសះស្បើយ។
អេស្ប៉ាញរងគ្រោះឈរនៅលំដាប់ទី២ ដោយមានអ្នកឆ្លងសរុប ១៩៤ ៤១៦នាក់ ក្នុងនោះបាត់បង់ជីវិត ២០ ៦៣៩ នាក់ និង ៧៤ ៦៦២ នាក់បានជាសះស្បើយ ។
អ៊ីតាលីរងគ្រោះឈរនៅលំដាប់លេខ៣ ដោយមានអ្នកឆ្លងសរុប ១៧៥ ៩២៧ នាក់ ក្នុងនោះបាត់បង់ជីវិត ២៣ ២២៧ នាក់ និង៤៤ ៩២៧ នាក់បានជាសះស្បើយ ។ អាល្លឺម៉ង់រងគ្រោះឈរនៅលំដាប់លេខ៤, បន្ទាប់មកទៀតគឺអង់គ្លេស និងបារាំង ។
ប្រទេសចិនដែលរងគ្រោះពីវីរុសដំបូងគេនោះ មកដល់ពេលបច្ចុប្បន្ន ហាក់បានគ្រប់គ្រងស្ថានការបានទាំងស្រុង នូវការឆ្លងរាតត្បាតនៅក្នុងប្រទេសរបស់ខ្លួន ខណៈវាបានឆ្លងសរុប ៨២ ៧១៩ នាក់ ក្នុងនោះបាត់បង់ជីវិត ៤ ៦៣២នាក់ប៉ុណ្ណោះ ហើយ ៧៧ ០២៩ នាក់បានជាសះស្បើយ ។ សូមបញ្ជាក់ថា វីរុសនេះបានឆ្លងរាតត្បាតនៅលើដែនដី និងប្រទេសជុំវិញពិភពលោកសរុប ២៣៥ គឺតមកត្រឹមថ្ងៃ១៩ ខែមេសា ឆ្នាំ២០២០ ៕ដោយ៖ធី រីណា

 


ចែករំលែក៖