ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះទូរកុងតឺន័រកែច្នៃជាបន្ទប់ដាក់លក់ដីឡូតិ៍ ខ្ទេចទាំងស្រុង នៅខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ៖ ទូរកុងទីន័រមួយកន្លែង ដែលមានទំហំ៤ម៉ែត្រ គុណនឹង៨ម៉ែត្រកែច្នៃជាបន្ទប់សម្រាប់ដាក់លក់ដីឡូត៍ ត្រូវអគ្គិភ័យឆាបឆេះខ្ទេចទាំងស្រុង ខណៈដែលអគ្គិភ័យបានឆេះស្មៅនៅកណ្ដាលវាលស្រែ រហូតរាលដាលមកដល់ទូរកុងតឺន័រនោះ ប៉ុន្តែមិនមានមនុស្សណារងរបួសនោះឡើយ ។

ករណីអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ នៅស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១០៤ ភូមិក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមសេចក្តីរបាយការណ៍របស់មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ម្ចាស់ទូរកុងតឺន័រដែលរងការខូចខាតមាន ឈ្មោះ អ៊ូច វណ្ណា ភេទស្រី អាយុ៥២ឆ្នាំ មុខរបរពុះដីឡូលក់ ។ មូលហេតុនៃការឆាបឆេះនេះ គឺមកពីឆេះស្មៅបង្កជាអគ្គិភ័យ ហើយរាលដាលមកដល់ទូរកុងតឺន័របណ្តាលឲ្យខូចខាតសម្ភារ៖ ឆេះខ្ទេចទាំងស្រុង នឹងពុំបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ហើយក៏មិនបណ្តាលឲ្យមានមនុស្សរងរបួសឬស្លាប់នោះទេ ។

ក្នុងហេតុការណ៍នោះរថយន្តការិយាល័យអគ្គិភ័យ ចំនួន១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន១ឡានស្មើរនឹង៦ម៉ែត្រគូប ហើយបានពន្លត់ចប់ នៅម៉ោង១និង៤៥នាទីរសៀល ថ្ងៃខែឆ្នាំដដែល ៕

ដោយ៖ សហការី


ចែករំលែក៖