ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចភក្តី សាយ ឈុំ ចុះសួរសុខទុក្ខ មន្ត្រី និង អាជ្ញាធរសង្កាត់ក្រាំងធ្នង់

ចែករំលែក៖

ភ្នំពេញ​ ៖​ នៅព្រឹកថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០វេលាម៉ោង ០៩:០០ នាទីព្រឹក សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ បានអញ្ជើញចុះសាកសួរសុខទុក្ខ មន្ត្រី និងអាជ្ញាធរ សង្កាត់ក្រាំងធ្នង់ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ…។
សម្តេចបានសាកសួរសុខទុក្ខ និងស្តាប់របាយការណ៍ ស្តីពីសភាពការណ៍ សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ការងារបម្រើសេវាសាធារណៈរបស់មន្ត្រី កងកម្លាំង និងអាជ្ញាធរសង្កាត់។
សម្តេចក៏បានជំរាបសួរអំពីសភាពការណ៍ និងស្ថានភាពនៃជម្ងឺកូវីដ ១៩ នៅក្នុងមូលដ្ឋាន។ព្រមជាមួយនេះ សម្តេចប្រធានក្រុមការងារ ក៏បានជំរាបជូនអំពីស្ថានភាពនៃការរីករាតត្បាតរបស់វីរុសកូវីដ ១៩ នៅបណ្តាប្រទេសជុំវិញពិភពលោក…។ជម្ងឺរាតត្បាតដ៏កាចសាហាវដែលបង្ករមកពីវីរុសកូវីដ ១៩ ដែលជាវីរុសប្រភេទថ្មី ហើយដែលមិនទាន់មានការស្រាវជ្រាវណាមួយ បញ្ជាក់ពិតប្រាកដ និងរកឃើញវិធីព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ ឬបង្កើតបាន វ៉ាក់សាំង សំរាប់ការពារនៅឡើយ…។

បច្ចុប្បន្ននៅកម្ពុជាយើង ស្ថានភាពនៃជម្ងឺនេះមានភាពធូរស្រាលមួយកំរិតហើយព្រោះការចម្លងមិនទាន់រីករាលដាលដល់ក្នុងសហគមន៍ និងនៅមានចំនួនតិច(១២២ករណី) យើងនៅមិនទាន់មានអ្នកស្លាប់ និងការព្យាបាលបានជាស្បះស្បើយមានចំនួនច្រើន (១១០នាក់) ។ តែនេះមិនមានន័យថាយើងអស់មានហានិភ័យនោះទេ…គឺត្រូវតែបន្តប្រុងប្រយ័ត្ន និងការពារទប់ស្កាត់តទៅទៀត…។ចំពោះមុខយើងត្រូវខិតខំផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋយើងឲ្យប្រុងប្រយ័ត្ន និងអនុវត្តខ្ជាប់ខ្ជួននូវបណ្តាវិធានការ ដែលរាជរដ្ឋាភិបាល និងក្រសួងជំនាញបានណែនាំ ជាក់ស្តែង៖
-ការអនុវត្ត អនាម័យខ្លួនប្រាណ – ការហាត់ប្រាណ ការអនុវត្តគម្លាតសុវត្ថិភាព និងត្រូវពាក់ម៉ាស់ការពារក្នុងករណីចាំបាច់…។
ប្រជាពលរដ្ឋម្នាក់ៗត្រូវបង្កើនការប្រុងប្រយ័ត្ន និងចេះការពារខ្លួនដោយខ្លួនឯង គឺដើម្បីការពារខ្លួនយើងផ្ទាល់ និងការពារក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ខ្លួន និងការពារសហគមន៍ និងសង្គមជាតិទាំងមូលផងដែរ…៕ហេង សូរិយា


ចែករំលែក៖