ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកនេះ ព្រឹទ្ធសភាបើកសម័យប្រជុំលើកទី៥ ព្រឹទ្ធសភា នីតិកាលទី៤

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី៥ ព្រឹទ្ធសភានីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា ដោយមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥២រូប។

សូមបញ្ជាក់ថា៖ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគឺ ស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំ លើកទី៤ និងលើកទី៥ ព្រឹទ្ធសភានីតិកាលទី៤៕សិលា


ចែករំលែក៖