ភ្នំពេញ ៖ បុរសជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលល្បាតប្រទះឃើញដោយជិះម៉ូតូមានការសង្ស័យធ្វើការឃាត់យកមកសាកសួរនាំបែរជាករណីមុខសញ្ញាឆក់កាបូប ហេតុការណ៍ឃាត់នៅវេលាម៉ោង១១និង០០នាទីថ្ងៃទី២៣ ខែ មេសា ឆ្នាំ ២០២០នៅចំណុចផ្លូវ១៥៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ មឿន សុគន្ឋ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរបើកបររថយន្តដឹកជញ្ជូន ស្នាក់នៅសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ មានស្រុកកំណើត នៅភូមិរ៉ា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
ចំណែកជនរងគ្រោះឈ្មោះ កែត វ៉ារ៉ែន ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរនគរបាល ស្នាក់នៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ។
សម្ភារ:បាត់បង់ រួមមាន ៖ អត្តសញ្ញាណប័ណ្ណ ១សន្លឹក, ប័ណ្ណបើកបរ ២សន្លឹក (មួយសន្លឹកនគរបាល) កាត ATM ៣សន្លឹក, លុយ ២៥០ដុល្លារ និងឯកសារមួយចំនួន ។
លោក សូ សំបាន នាយប៉ុស្តិ៍រដ្ឋបាលផ្សារដើមថ្កូវ បានអោយដឹងថាមុនកើតហេតុកម្លាំងនគរបាលល្បាតក្នុងមូលដ្ឋានដើម្បីបង្ការបទល្មើសផ្សេងៗក្នុងមូលដ្ឋានស្រាប់តែឃើញបុរសជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកហុងដាឃ្លីកពណ៍សពាក់ស្លាកលេខភ្នំពេញ១HK-៣៥៨១ តែដោយចំលែកត្រង់ឃើញជិះវិលចុះឡើង៤ត្រលប់នៅក្បែរកន្លែងជួសជុលរថយន្តហើយកម្លាំងនគរបាលសំរេចចិត្តឃាត់យកទៅប៉ុស្តិ៍ដើម្បីសាកសួរនាំ ។
លោកបានបន្តថាក្រោយពីសាកសួរនាំជនសង្ស័យមានភិនភាគស្រដៀងទៅនិងករណីឆក់កាបូបពីជនរងគ្រោះជានគរបាលម្នាក់ដែលបាត់បង់សម្ភារ:និងលុយកាក់២៥០ដុល្លារួចជនសង្ស័យក៏បានឆ្លើយសារភាពខ្លួនពិតបានប្រព្រឹត្តបទល្មើសឆក់កាបូបកាលពីថ្ងៃទី១៩ ខែ មេសា ឆ្នាំ២០២០នៅចំណុចផ្លូវ១០១ សង្កាត់បឹងត្របែក ខណ្ឌចំការមន។
បច្ចុប្បន្នជនសង្ស័យនិងធ្វើការឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូលទៅអធិការដ្ឋានខណ្ឌដើម្បីចាត់ការតាមផ្លូវច្បាប់ ។ដោយ៖ស រស្មី