ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ពង្រឹងការដោះស្រាយបណ្ដឹងជនបរទេសអន្តោប្រវេសន៍

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក​ នៃ​អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដាប់ករណីដោះស្រាយបណ្ដឹង របស់នាយកដ្ឋាន​ ជនបរទេសអន្តោប្រវេសន្ត នាព្រឹកថ្ងៃសុក្រ​ ៣​កេីត​ ខែពិសាខ​ ឆ្នាំជូត​ ទោស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី២៤​ ខែមេសា​ ឆ្នាំ២០២០​ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក, លោកស្រី ឧត្តម​សេនីយ៍​ឯក​ អគ្គនាយករងអន្តោប្រវេសន៍, ប្រធាន-អនុប្រធាននាយក​ដ្ឋាន និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងអង្គប្រជុំនេះ ក៏បានលើកឡើង អំពីករណីបណ្ដឹងរបស់ជនបរទេសអន្តោប្រវេសន្ត​ និងពិនិត្យលេីឯកសារដែល​ពាក់ព័ន្ធមួយចំនួន ដែលត្រូវធ្វើការពិចារណា តាមកត្តាជាក់ស្តែង៕ដោយ៖ សហការី


ចែករំលែក៖