ព័ត៌មានទាន់ហេតុការណ៍៖

កាកបាទក្រហមកម្ពុជា ប្រចាំការជារៀងរាល់ថ្ងៃចន្ទ-អាទិត្យ ដេីម្បីទទួលថវិកាពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណ ចំពោះសប្បុរសជនទាំងអស់ ដែល បាន បរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីរួមចំណែកជួយកាកបាទក្រហមកម្ពុជា ក្នុងការជួយសង្គ្រោះជីវិត ការកសាងភាពធន់ទៅនឹងគ្រោះមហន្តរាយផ្សេងៗ ការកាត់បន្ថយអត្រាឈឺ និងស្លាប់នៃមាតា និងកុមារ ការ លើកកម្ពស់គោលការណ៍គ្រឹះនៃតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌អហិង្សា។ល។

មន្រ្តីកាកបាទក្រហមកម្ពុជា​ ប្រចាំការជារៀងរាល់ថ្ងៃចន្ទ-អាទិត្យ ដេីម្បីទទួលថវិកាពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន​ សម្រាប់អបអរខួបទី១៥៧​ ទិវាពិភពលោកកាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម​ ៨​ ឧសភា​ ឆ្នាំ២០២០​ ក្រោមប្រធានបទ​ «ខ្ញុំស្រឡាញ់សន្តិភាព​ និងកាកបាទក្រហមកម្ពុជា​»៕ដោយ៖ សុខ ខេមរា


ចែករំលែក៖