ខេត្តកំពង់ចាម៖ កម្លាំងជំនាញ នគរបាលព្រហ្មទណ្ឌខេត្តកំពង់ចាម សហការជាមួយ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងដោយក្នុងកិច្ចប្រតិបត្តិការ ក្រោមការដឹកនាំសម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យ ការអមសាលាដំបូងខេត្តកំពង់ចាមផងនោះ បានចុះបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀភ្នាល់ដាក់ប្រាក់) ដែលគេបើកលេងក្នុងចម្ការមានដើមឈើយ៉ាងត្រជាក់មួយកន្លែងស្ថិតនៅក្នុង ភូមិទួលខ្វាវ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីវេលាម៉ោង ៣និង៤០នាទីរសៀលថ្ងៃទី២៥ ខែ មេសា ឆ្នាំ២០២០ ។
តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា មុខសញ្ញាលេងល្បែងស៊ីសងចំនួន១៤នាក់ដែលឃាត់ខ្លួនបានរួមមាន ៖
១-ឈ្មោះ ង៉ែត ម៉ៅ ភេទប្រុស អាយុ៥៦ឆ្នាំ ជាតិខ្មែរ
២-ឈ្មោះ មុយ ស័ង ភេទស្រី អាយុ៥៥ឆ្នាំ ជាតិខ្មែរ
៣-ឈ្មោះ ម៉ៅ មៃ ភេទស្រី អាយុ៤០ឆ្នាំ ជាតិខ្មែរ ។
អ្នកទាំង រស់នៅភូមិសូរយោង ឃុំសូរយោង ស្រុកតាំងគោក ខេត្តកំពង់ធំ។
៤-ឈ្មោះ ហែម ស្រេង ភេទស្រី អាយុ៥៥ឆ្នាំ ជាតិខ្មែរ
៥-ឈ្មោះ ហែម អិត ភេទស្រី អាយុ៥២ឆ្នាំ ជាតិខ្មែរ ។
អ្នកទាំង២ រស់នៅភូមិត្រពាំកក់ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
៦-ឈ្មោះ ចែ ធា ភេទស្រី អាយុ៣៨ឆ្នាំ ជាតិខ្មែរ
៧-ឈ្មោះ រ័ត្ន ថានី ភេទស្រី អាយុ៤៧ឆ្នាំ ជាតិខ្មែរ។
អ្នកទាំ២ រស់នៅភូមិតាំងគោក ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ។
៨-ឈ្មោះ ញឹប ភី ភេទស្រី អាយុ៤៧ឆ្នាំ ជាតិខ្មែរ
៩-ឈ្មោះ យ៉ាន វណ្ណា ភេទស្រី អាយុ៤៧ឆ្នាំ ជាតិខ្មែរ។
អ្នកទាំង២ រស់នៅភូមិទួលតាពូង ឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ។
១០-ឈ្មោះ សុខ ស្រីម៉ាប់ ភេទស្រី អាយុ៥០ឆ្នាំ ជាតិខ្មែរ
១១-ឈ្មោះ ហាក់ កេង ភេទស្រី អាយុ៥៨ឆ្នាំ ជាតិខ្មែរ។
អ្នកទាំង២ រស់នៅភូមិពោធិ៍ ឃុំសំពងជ័យ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
១២-ឈ្មោះ សែម សាឡន ភេទស្រី អាយុ៤៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិជាប ឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ
១៣-ឈ្មោះ ហាក់ គឹមហុង ភេទស្រី អាយុ៥១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិក្រូច ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម
១៤-ឈ្មោះ នុត ផន ភេទស្រី អាយុ៥៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិអណ្ដូងផ្ដៅ ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ជាមួយគ្នានេះដែរសមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនរួមមាន កាបូបស្ពាយ ចំនួន៨, ទូរស័ព្ទដៃចំនួន១២គ្រឿង, ម៉ូតូចំនួន ៣គ្រឿង, ស្បែកជើង ២គូ, ៥-ប្រអប់ ដាក់បៀ ១, ៦-បៀចំនួន៥២សន្លឹក, ប្រាក់រៀលចំនួន២,២៥០,០០០រៀល (ពីរលានម្ភៃប្រាំម៉ឺនរៀល), ប្រាក់ដុល្លារចំនួន២៤០ដុល្លារ (ពីររយសែសិបដុល្លារ) និងកម្រាលសម្រាប់លេងបៀ ចំនួន១។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងខេត្ត ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ដោយ៖ ប្រាថ្នា